សុភាពនារីទាំងអស់ចូរប្រ័យត្នអំពីមិត្តប្រុសរបស់អ្នកផង មុនពេលដែលអ្នកសម្រេចប្រគល់
ខ្លួនអោយបុរសណាម្នាក់នោះ។បើពុំនោះទេ អ្នកនឹងអាចស្តាយក្រោយមិនខាន។តើធ្វើដូច
ម្តេចទៅទើបដឹងថាសង្សារឬមិត្តប្រុសរបស់អ្នកមិនបោកប្រាស់នោះ។វាពិតជាពិបាកមែន។
សញ្ញានៃការបោកប្រាស់ខាងក្រោមនេះដែលអាចកើតមានចេញពីមនុស្សប្រុស ៖
1. គាត់គិតថា ស្រីមុនរបស់គាត់ សុទ្ធតែ "ឆ្កួត - ឡប់"
សូមប្រយ័ត្នប្រយែងចំពោះបុរសណា ដែលយល់ឃើញថា មិត្តស្រីៗរបស់គាត់ពីមុន ជា
មនុស្សឆ្កួតលីលា, មិនគ្រប់ទឹក (វិកលចរឹក psycho), ឬក៏តាមតែតោងស្អិតជាប់នឹងគាត់។
ចំពោះគាត់, ស្ត្រីទាំងនោះដូចជាជ័រកាវ ដែលរង់ចាំតែចាប់គាត់។បើសិនជាបុរសម្នាក់នេះ
ហ៊ាននិយាយអំពីមនុស្សស្រីពីមុនរបស់គាត់តាមរបៀបនេះនោះរូបអ្នកអាចនឹងជាមនុស្ស
បន្ទាប់ហើយ។
2.គាត់មានគំរោងនឹងបង្កើតបរិយាកាសដ៏រ៉ូមែនទិកជាមួយអ្នកនៅកន្លែងស្ងាត់ៗ
អាហាររាត្រីក្រោមពន្លឺភ្លើងទៀន គឺវាជាពេលវេលាដ៏រីករាយណាស់សំរាប់មនុស្សគ្រប់គ្នា,
ប៉ុន្តែ ប្រសិនបើគាត់ណាត់អ្នកទៅកាន់កន្លែងមួយដែលដាច់តែឯងពីគេ នោះអាចជាសញ្ញា
បញ្ជាក់ថាគាត់មិនចង់អោយនារីដទៃទៀតឃើញរូបគាត់នៅជាមួយអ្នកនោះឡើយ ។ លើក
ក្រោយ នៅពេលសង្សារប្រុសរបស់អ្នកអញ្ជើញអ្នកចេញញ៉ាំអីនៅខាងក្រៅ, ចូរសាកល្បង
បបួលគាត់ទៅកាន់ភោជនីយដ្ឋាន ឬ កន្លែងណាដែលសំបូរមនុស្សម្នាអ៊ូអរ។ តើគាត់នឹង
មានប្រតិកម្ម ឬ ឆ្លើយតបនឹងអ្នកបែបណាទៅវិញ? សូមសង្កេតមើល!
3. គាត់ហាក់ដូចជាក្តៅ និង ត្រជាក់នៅពេលនិយាយទូរស័ព្ទ
គាត់នឹងទូរស័ព្ទមកជជែកលេងជាមួយអ្នករយៈពេលមួយម៉ោង រួចក៏ធ្វើមិនដឹងមិនលឺចំពោះ
សារ (messages) របស់អ្នកប៉ុន្មានថ្ងៃបន្ទាប់មក ។ តើអ្នកឆ្ងល់ទេថាតើគាត់កំពុងធ្វើអ្វីហ្នឹង?
គាត់ពិតជារវល់ណាត់ជួបជាមួយស្រីថ្មីហើយ ។ចូរប្រយ័ត្នចំពោះមនុស្សប្រុសដែលទំនាក់
ទំនងតាមទំនើងចិត្តខ្លួនបែបនេះ។
4. គាត់ធ្វើអោយអ្នកពិបាក
វាជាការធម្មតាទេ សំរាប់បុរសដែលចង់រួមរក្សជាមួយអ្នក ។ ប៉ុន្តែ ឬកពាររបស់គាត់គឺជាទង់
ជ័យក្រហម ប្រសិនបើ ៖
-ដាក់ការគាបសង្កត់មករកនាក់
-ធ្វើអោយអ្នកមានអារម្មណ៍មិនល្អ ប្រសិនបើអ្នកមិនព្រមរួមភេទជាមួយគេ។
5. បុរសនោះមិនហ៊ានសរសេរឬដាក់រូបថតរបស់អ្នកនិងគាត់នៅលើទំព័រ Facebook
តើគាត់មានសរសេរ ឬ បញ្ចេញមតិ នៅលើរូបថតរបស់អ្នក និង គាត់ឬទេ? តើគាត់មាន
update វាញឹកញាប់ដែរឬទេ? តើគាត់មានបបួលអ្នកចេញលេងខាងក្រៅដែរឬទេ? តើទំនាក់
ទំនងរបស់គាត់ត្រូវបានលាក់កំបាំងដែរឬទេ? បុរសនោះមានការប្រយ័ត្នប្រយែងចំពោះការ
សន្យា ឬ សម្តីរបស់គាត់ ។បើដូច្នេះមែនបុរសនោះហាក់ដូចជាបង្ហាញថា គាត់មិនចង់ទុក
ដានពីទំនាក់ទំនងរបស់គាត់ និង អ្នកនៅលើទំព័រ Facebook របស់គាត់អោយអ្នកដទៃបាន
ដឹងឡើយ ។
6. បុរសនោះមិនចង់ដឹងលឺច្រើនពីរឿងរបស់អ្នក
បើសិនជាមិនប្រុសរបស់អ្នកមិនយកចិត្តទុកដាក់នឹងការងារក៏ដូចជាចំណូលចិត្តរបស់អ្នកចូរ
អ្នកប្រយ័ត្នបន្តិច។គេប្រហែលជានឹងមិនធ្វើការសាកសួរ ឬ ដេញដោលអំពីព័ត៌មានទូទៅ ដូច
ជា ការងារ ឬ ចំណង់ចំណូលចិត្តរបស់អ្នក ។ ល ។ ការពិតនោះគឺ ពួកគេមិនចង់ចំណាយ
ពេល ឬ កម្លាំងថាមពលដែលគ្មានប្រយោជន៍ចំពោះអ្នកឡើយ ពីព្រោះពួកគេគិតថា គេនឹង
មិននៅក្បែអ្នកយូរអង្វែងឡើយ ។
7. គាត់និយាយថា អ្នកគឺជាគូអនាគត ឬ ដួងព្រលឹងរបស់គាត់
យើងពេញចិត្តនឹងគំនិតនៃការស្រលាញ់នៅពេលជួបគ្នាដំបូង។ប៉ុន្តែប្រយ័ត្នអោយមែនទែន
ចំពោះបុរសដែលងាយនឹងនិយាយលឿនពេកថាគេស្រលាញ់អ្នកដូចដួងព្រលឹង។គាត់នឹង
ប្រាប់អ្នកថា គាត់កំពុងតែចាប់ចិត្ត លួចស្រលាញ់លើរូបអ្នកហើយ, សូមប្រុងប្រយ័ត្នចំពោះ
ពាក្យសំដី ក៏ដូចជាកាយវិកា ។ ត្រូវប្រាកដក្នុងចិត្តអ្នកអាចយករួចខ្លួនបាន ប្រសិនបើមាន
ការអ្វីមិនស្រួល ។ ពាក្យសំដីដ៏ផ្អែមផ្ហែមទាំងអស់នោះអាចលួងចិត្តនារីៗអោយធ្លាក់ចូលក្នុងអន្ទាក់ស្នេហ៍របស់ប ុរសៗបានដោយងាយ ពីព្រោះពួកគេឧស្សាហ៍និយាយវាច្រើនដង,
ពិសេសនោះគឺនារីៗក៏ចូលចិត្តពាក្យទាំងនោះផងដែរ ៕
(ដកស្រង់ពីគេហទំព័រសុខភាព)