ភ្នំពេញ៖ ក្រុមតារាចម្រៀងត្រកូល «អោក» ដែលធ្លាប់មានឈ្មោះល្បីរន្ទឺ និងនិយមបញ្ចេញភាព សិចស៊ី ជាមួយក្បាច់រាំយ៉ាងរស់រវើក នៅពេលថ្មីៗនេះ បានជួបរឿង ទុក្ខសោកក្រៀមក្រំមួយ ដោយសារតែ ប្អូនប្រុសជាទីស្រលាញ់របស់ពួកគេ មានឈ្មោះថា អោក សម្បត្តិ បានជួបគ្រោះថ្នាក់ដោយចៃដន្យ ផ្ទុះធុងហ្គាសរលាករលួយ ពេញខ្លួនប្រាណ កំពុងសង្គ្រោះ នៅមន្ទីរពេទ្យ ។

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានវត្តមានអ្នកសិល្បៈមួយចំនួន បានជួបរឿងទុក្ខសោក ធ្លាក់ខ្លួនឈឺបន្តបន្ទាប់ ដោយមានអ្នកខ្លះក៏ព្យាបាល នៅក្នុងស្រុក អ្នកខ្លះក៏បញ្ចូន ទៅព្យាបាលនៅក្រៅប្រទេស ។ តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការផ្អើលនោះ គឺសូម្បីតែសមាជិកក្នុង ក្រុមគ្រួសារត្រកូល «អោក» ក៏បានជួបបញ្ហាធំមិនចាញ់ តារាផ្សេងៗទៀតដែរ។ ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ ប្អូនប្រុសជាទីស្រលាញ់ របស់ពួកគេ គឺ លោក អោក សម្បត្តិ បានទទួលរងគ្រោះថ្នាក់ ផ្ទុះហ្គាសបណ្តាល ឲ្យរលាកពេញខ្លួនប្រាណ មើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់។

ហេតុការណ៍ ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើង នៅក្នុងផ្ទះរបស់ក្រុមតារាចម្រៀងត្រកូល «អោក» នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ តែចំពោះមូលហេតុនោះ មិនត្រូវបានគេទម្លាយឲ្យដឹងលម្អិតឡើយ ដោយគ្រាន់តែប្រាប់ថាករណីខាងលើនេះ បណ្តាលឲ្យប្អូនប្រុសត្រកូន «អោក» គឺលោក អោក សម្បត្តិរងរបួសធ្ងន់តែម្នាក់ឯង ហើយក៏មិនបណ្តាលឲ្យ មានអគ្គីភ័យឆាប់ឆេះនោះទេ ។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ បន្ទប់លេខ៣ ជាន់ទី២ គ្រែលេខ៣២ ។

ក្រោយបានលេចឮដំណឹងក្រៀមក្រំ និងរន្ធត់នេះ ក្រុមអ្នកសិល្បៈ ដែលជាមិត្តភក្តិត្រកូល «អោក» មានដូចជា អ្នកនាង ខៀវ សុខារ៉ាវី, កញ្ញា ញឹម ចាន់ថន,ម្ចាស់ក្សត្រី សោម៉ាស៊ីសុវត្ថិ ,លោក មូល សុវណ្ណគីរី,លោក រតនៈ ពិសិដ្ឋ, ចលនាយុវជនកម្ពុជា ក្រុម១៥៧ រួមជាមួយតារា និងមិត្តភក្តិ របស់ពួកគេ ជាច្រើននាក់ទៀត បានជួយឧបត្ថម្ភជាថវិកា ជាគ្រឿងឧបភោគបរិភោគ ដល់គ្រួសារត្រកូល «អោក» ដើម្បីសម្រាលបន្ទុក ក្នុងការព្យាបាល និងក្នុងគ្រាដែលគ្រួសារ របស់ពួកគេ ជួបរឿងលំបាក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល