Skype ដែលត្រូវបានទិញដោយ Microsoft ក្នុងតម្លៃ ៨,៥ពាន់លានដុល្លារនោះត្រូវបានគេ
រាយការណ៍ ថាជួបបញ្ហាម្ដងទៀតហើយ។ Skype បានបញ្ជាក់តាម Twitter ម្សិលម៉ិញថា ចំនួនអ្នកប្រើប្រាស់ Skype មួយចំនួនតូចនឹងមិនអាចបើកចូល Skype បានទេ។
ក្រោយពីបានលឺ Skype ប្រាប់ថាមានអ្នកប្រើប្រាស់មួយចំនួនតូចជួបនូវបញ្ហា បានធ្វើឲ្យ
មានការតបតវិញផងដែរ ព្រោះគេគិតថាមិនមែនមួយចំនួនតូចនោះទេ ព្រោះប្រទេសជា
ច្រើនបានរាយការណ៍ពីបញ្ហានេះដូចគ្នា។យោងតាម Engadget បានរាយការណ៍ថាអ្នក
ប្រើប្រាស់នៅជុំវិញពិភពលោក បានជួបបញ្ហាបើកSkype មិនចូលនេះ។
អ្នកនាំពាក្យរបស់ Skype បានមានថ្លែងប្រាប់អ្នកប្រើប្រាស់ថា "បញ្ហាដែលលោកអ្នកកំពុង
ជួបប្រទះ កំពុងត្រូវបានស្វែងរកមូលហេតុ ហើយយើងបានចាប់ផ្ដើមធ្វើវាហើយ។ ប្រសិន
បើអ្នកជួបប្រទះនូវបញ្ហានេះ អ្នកគួរតែចាប់ផ្ដើមសាកបើកវាម្ដងទៀតនៅប៉ុន្មានម៉ោងក្រោយ
មក។ អ្នកមិនចាំបាច់បើកចូលម្ដងទៀតនោះទេព្រោះវានឹងបើកជាស្វ័យប្រវត្តនៅពេលដែល
បញ្ហាត្រូវបានដោះស្រាយ។ Skype សូមធ្វើការសូមអភ័យទោសពីអ្នកទាំងអស់គ្នា!"។
សូមបញ្ជាក់ថា នេះគឺជាបញ្ហាលើកទីបីហើយដែល Skype បានជួបប្រទះ ចាប់តាំងពីដើមឆ្នាំនេះ។