តើបុរសស្រ្តីគ្រប់រូបមានបញ្ហាស្បែកស្ងួត ស្រអាប់ គ្មានសំណើម មែនដែរឬទេ? តើអ្នកដឹងពីវិធីថែ
រក្សាស្បែកអោយទន់ស ភ្លឺរលោង ដោយធម្មជាតិដែរឬទេ? ស្បែកទន់ស ម៉ដ្ឋ ភ្លឺចែងចាំងគឺជាអ្វី
ដែលមនុស្សគ្រប់រូបប្រាថ្នាចង់ ជាពិសេសមិត្តៗ ស្រ្តីតែម្តង ដូច្នេះថ្ងៃនេះ យើងសូមណែនាំអ្នក
នូវវិធីថែរក្សាស្បែកឱ្យសភ្លឺរលោង ចែងចាំង បានយ៉ាងឆាប់រហ័ស ដូចខាងក្រោមនេះ។

វិធីទី១៖ សូមយកទឹកដោះគោជូរ ដុសខាត់នៅលើស្បែករបស់អ្នក ទុករយៈពេល ២ ទៅ ៣នាទី
បន្ទាប់មកលាងសំអាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។ សូមប្រើប្រាស់តាមវិធីនេះ
ឱ្យបាន ម្តង ១ថ្ងៃ រយៈពេល ៣ទៅ ៤សប្តាហ៍ ស្បែករបស់អ្នកនឹងប្រែទៅជាសទន់ម៉ដ្ឋ តឹងណែន
និង ភ្លឺរលោង។

វិធីទី២៖ សូមយកទឹកក្រូចពោធិ៍សាត់ ឬ ទឹកក្រូចធម្មតា លាយជាមួយនឹង ម្ស៉ៅរមៀតម៉ដ្ឋបន្តិច
កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើមុខ និង ក របស់អ្នក មុនចូលគេង។ អ្នកក៏អាចប្រើវា
លាបនៅដៃ និងជើងរបស់អ្នកបានផងដែរ។ សូមប្រើប្រាស់វិធីថែរក្សាស្បែកនេះ ឱ្យបាន ១ថ្ងៃ ១
ដង នឹងជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អមានសំណើមសម៉ដ្ឋ និងភ្លឺរលោងបានយ៉ាងឆាប់
រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies