គ្រឿងផ្សំ៖
– ល្ពៅឈូស ១ គីឡូកន្លះ
– ម្សៅខ្សាយ ៣០០ ក្រាម
– សាច់ដូង ១ចាន
– ស្ករស ៣០០ ក្រាម
– អំបិល កន្លះស្លាបព្រាបាយ
– ខ្ទិះដូង ៣០០ មីលីលីត្រ
– ស្លឹកចេក កាត់ប្រវែង ១-១ ចង្អាមកន្លះ (ស្លឹកស្រពាប់ ឬស្រស់ទឹកក្តៅ)

វិធីធ្វើ៖
១. ដំបូងយកល្ពៅដែលបានឈូសរួច មកលាយជាមួយ អំបិល, ស្ករស, ម្សៅ, សាច់ដូង និងខ្ទិះដូង រួចហើយកូរច្របល់បញ្ចូលគ្នាឲ្យបានសព្វល្អ។

២. ចាប់ផ្តើមវេចនំ យកស្លឹកចេក ១ ឬ ២ សន្លឹកទៅតាមស្លឹកចេក រួចហើយចូកល្ពៅដែលបានលាយរួចរាល់ហើយដាក់ ៣ស្លាបព្រាបាយ បន្ទាប់មកកាច់បត់វាជារាងសំប៉ែតវែងល្មមទៅតាមដែលចង់បាន (ដូចរូប) ធ្វើដូចនេះរហូតទាល់តែអស់។

៣. យកនំដែលវេចបានដាក់ចំហុយ ស្មានមើលប្រហែលជា ៤០-៤៥ នាទីនោះឆ្អិនអាចស្រង់លើករៀបដាក់ចានជាការស្រេច ៕

ដោយ៖ សារ៉ាត

ប្រភព៖ http://letscookwithus.com