CamNews

តំបន់​សម្រាប់តែ​បុរស ៖ ស្ដ្រី ឬ​សត្វ​ញី ហាម​មិន​ឱ្យចូល

មិន​ត្រឹមតែ​ស្ដ្រី​នោះទេ ប៉ុន្ដែ​សូម្បីតែ​សត្វ​ញី ឬ​បុរស​ដែល​មិនមាន​ពុកមាត់ ក៏ត្រូវ​បាន​គេ​ហាម​មិនឱ្យ​ចូលកាន់​តំបន់​បុរស​នេះ នៅ​ប្រទេស​ក្រិ​ក។

ដើមឡើយ គេ​ធ្លាប់​ឮ​តែ​នគរ​មួយ ដែលមាន​សុទ្ធតែស្រីៗ ប៉ុន្ដែ​តាមពិត ពិភពលោក​នេះ ក៏​នៅមាន​តំបន់​មួយ​ដែលមាន​សុទ្ធតែ​បុរស។ “ពិភព​បុរស” នេះ គេ​ហាក់​ជឿថា​វា​មានតែ​នៅក្នុង​រឿងភាពយន្ដ ប៉ុន្ដែ វា​ពិត​ជាមាន​ប្រាកដ និង​ជា​តំបន់​ដែលមាន​សុទ្ធតែ​បុរស​ចំនួន ២៥០០នាក់ ពួកគេ​កំពុង​រស់នៅ​លើ​កំពូលភ្នំ Athos នៃ​ឧបទ្វីប Macedonia ក្នុងប្រទេស​ក្រិ​ក។

តំបន់​ចម្លែក​នេះ មាន​វិហារ​សាសនា​តូចធំ ប្រហែលជា ២០ ហើយ​បុរស​ស្ទើរតែ​ទាំងអស់​នៅទីនេះ គឺជា​បព្វជិត។ តាំងពី​ឆ្នាំ ១០៤០ មហាក្សត្រ​ក្រិ​ក បានប្រកាស​ជា​ផ្លូវការ យក​តំបន់​នេះ ទុក​សម្រាប់តែ​បព្វជិត​គ្រឹស​សាសនា​ជា​បុរស។

ឆ្នាំ ១០៦០ ដោយសារតែ​ច្បាប់ទម្លាប់ សម្រាប់តែ​បព្វជិត​បុរស ដូច្នេះ​តំបន់​នេះ​ក៏ត្រូវ​បានដាក់​បំរាម ហាម​មិន​ឱ្យមាន​វត្តមាន​របស់​ស្ដ្រី។

រហូតមកដល់​បច្ចុប្បន្ន កំពូលភ្នំ​ចម្លែក​នេះ មាន​បុរស​ចំនួន ជាង ២៥០០នាក់ (ប្រភព​ខ្លះ​ថា ១៩០០​នាក់) រស់នៅ ក្នុងនោះ​មាន ១៣០០ នាក់ គឺជា​អ្នកបួស ក្រៅពីនេះ គឺជា​អ្នកបម្រើ និង​សិស្ស។

ស្ដ្រី និង​សត្វ​ញី ត្រូវបាន​ហាម​មិន​ឱ្យចូល​តំបន់​នេះ ព្រោះ​ពួកគេ​យល់ថា សម្រស់​ដ៏​ទាក់ទាញ​របស់​ស្ដ្រីភេទ គឺជា​ប្រការ​ដែល​នាំទៅរក​វិនាស និង​រារាំង​បព្វជិត​ទាំងនោះ ទៅកាន់​ឋានសួគ៌។

នៅក្នុង​តំបន់​នេះ សត្វ​ញី រួមមាន គោ មាន់ សេះ ជ្រូក​ជាដើម ក៏​មិន​ត្រូវបាន​អនុញ្ញាតឱ្យរ​ស់​នៅ។ ប្រសិនជា​អាច ប្រជាជន​នៅទីនេះ ក៏មាន​បំណង​ហាម​ទាំង​សត្វ​ស្លាប​ផងដែរ។

ចាប់តាំងពី​បណ្ដា​បព្វជិតដំបូងៗនៅទីនេះ អះអាងថា ពួកគេ​បានឃើញ​ព្រះ​នាង Mary (មាតា​ព្រះ​យេស៊ូ) ពួកគេ​ក៏​ស្ប​ត់​ថា នឹង​គោរព​តែ​ព្រះ​នាង​អង្គ​នេះ ដោយ​មិនឱ្យ​ស្ដ្រី​ផ្សេង ឈាន​ជើង​ចូលមក​ទីនេះ​ទៀត។

បណ្ដា​បុរស​ដែល​រស់​នៅលើ​កំពូលភ្នំ​ចម្លែក​នេះ ត្រូវបាន​គេ​នាំមក តាំងពី​ពេល​ទើប​ចាប់កំណើត ដូច្នេះ​ពួកគេ​មិនមាន​នឹករឭក​អ្វី​ដល់​រូបរាង​ស្ដ្រី​ពិត​នោះទេ។ ជាក់ស្ដែង បុរស​នៅទីនេះ មិនបាន​យកចិត្តទុកដាក់​ដល់​ប្រការនេះ។

ដោយសារតែ​សមាហរណកម្ម ទីនេះ​ក៏បាន​បើកទ្វារ ទទួលភ្ញៀវ​មក​ទស្សនា ប៉ុន្ដែ មានតែ​បុរស​ពិតប្រាកដ ទើបត្រូវ​បានអនុញ្ញាត​ឱ្យចូល។ ដើម្បី​បាន​ចូល​ទីនេះ អ្នក​រាល់គ្នា​នឹងត្រូវ​គេ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ សូម្បីតែ​អ្នក​ដែល​មិនមាន​ពុកមាត់ ក៏​មិនត្រូវ​បានអនុញ្ញាត។

បុរស​រស់នៅ​ទីនេះ នៅពេល​ស្លាប់ ក៏​ត្រូវគេ​រក្សាទុក​នៅទីនេះ។ ធាតុ​របស់​ពួកគេ​នឹងត្រូវ​លាងជម្រះ​ដោយ​ស្រា.ស ហើយ​រក្សាទុក​ក្នុង​បន្ទប់​រួមមួយ ដើម្បី​បង្ហាញ​អំពី​ការ​សាមគ្គី។

បើទោះជា​មានការ​ហាមឃាត់​យ៉ាង​តឹងរឹង​ក៏ដោយ មកដល់ពេលនេះ ក៏មាន​ស្ដ្រី​ពីររូប​ហើយ​ដែល​បាន​លួច​ចូល​តំបន់​នេះ​ដោយ​ជោគជ័យ ។ ស្ដ្រី​ដំបូង​ដែល​បាន​ចូលដល់​ទីនេះ គឺ​ទស្សនវិទូ ជនជាតិ​បារាំង Maryse Choisy ។ អ្នកស្រី​បាន​ក្លែងបន្លំ​ជា​បព្វជិត និង​រស់នៅ​ទីនេះ​បាន​មួយខែ។ ក្រោយមក អ្នកស្រី​បាន​បញ្ចេញ​សៀវភៅ​មួយ​ក្បាល​ដែលជា​ស្នាដៃ​របស់ខ្លួន មាន​ចំណងជើង​ថា “មួយខែ​រស់នៅ​ជាមួយ​បុរស” ។ សៀវភៅ​នេះ ទទួលបាន​ការចាប់អារម្មណ៍ និង​មានឈ្មោះ​ល្បី។

ស្ដ្រី​ទី​ពីរ គឺជា​បវរកញ្ញា​ដំបូង​របស់​ក្រិ​ក។ អ្នកស្រី​មិនអាច​ទប់​បាន​នូវ​ការ​ចង់ដឹង​របស់ខ្លួន ទើប​ក្លែងខ្លួន​ជា​បុរស និង​លួច​ចូល​ទីនេះ។ សកម្មភាព​នេះ​របស់​អ្នកស្រី ត្រូវបាន​គេ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា នៅ​លើ​​ទស្សនាវដ្ដី Times Magazine លេខ​ចេញផ្សាយ ខែកក្កដា ឆ្នាំ ១៩៥៣ ។

អត្ថ​បទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

វត្តសៅលិញ និងចៅអធិការ រកបានប្រាក់ជាង ១៥លានដុល្លាររាល់ឆ្នាំ ពីក្រុមហ៊ុន

ជីវិតរស់​នៅ​​របស់​ប្រជាជន​ ​នៃ​​ប្រទេស​ដែល​បរាជ័យ​បំផុត​ ក្នុង​ពិភពលោក

ទស្សនាហាងកាហ្វេ Internet - កន្លែងរស់នៅ របស់ប្រជាជនក្រីក្រ នៅជប៉ុន

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ SMH/SH