ភ្នំពេញ៖ ហេតុការណ៍គួរឲ្យ រន្ធត់មួយដែលបង្កឡើង ដោយកូនអ្នកមាន អំណាចបើករថយន្តស៊េរី ទំនើបម៉ាក Z350 បើកតាមផ្លូវបេតុង ក្នុងល្បឿន លឿន រេចង្កូតទៅបុក ស្ត្រីម្នាក់កំពុងឈរ នៅមុខផ្ទះហោះផ្លោងខ្ទាត ជាង៥ម៉ែត្រ រងរបួសធ្ងន់ធ្ងរ ហើយរថយន្តបន្តជ្រុលទៅបុករបងផ្ទះ ប្រជាពលរដ្ឋ រងការខូចខាត យ៉ាងដំណំថែមទៀត ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២១និង៥០ នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ក្នុងម្តុំដេប៉ូឈើ ច្រាំងបាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍ពីកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេរថយន្តស៊េរី ទំនើបមួយគ្រឿង ពណ៌ស ម៉ាក Z350 ពាក់ស្លាកលេខ ភ្នំពេញ 2K-0001 បើកដោយយុវជនម្នាក់ តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចផ្លូវកែង ដោយសារតែ យុវជនខាងលើពុំបានបន្ថយល្បឿនហើយគ្មានការ ប្រុងប្រយ័ត្ននោះ ទើបបណ្តាលឲ្យ ជ្រុលទាញចង្កូតមិនទាន់ ជ្រុលទៅខាងមុខ បុកស្ត្រីម្នាក់ ដែលកំពុងឈរ នៅមុខផ្ទះ ហោះជាង៥ម៉ែត្រ បោកក្បាលទៅនឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង នៅនឹងកន្លែង កើតហេតុ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានបុកធ្លាយ របងផ្ទះប្រជាពលរដ្ឋ ជ្រុលទៅបោកផ្ទប់ជាមួយនឹងជញ្ជាំង និងបុករ៉ឺម៉ក កង់បីមួយគ្រឿង នៅក្នុងផ្ទះរងការខូចខាតខ្ទេច ទាំងស្រុងផងដែរ។

ក្រោយពេលបង្កហេតុ បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ធ្ងររួចមក អ្នកបើកបររថយន្តបានចុះពីលើរថយន្តមិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ព្រោះបានរត់ គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅនឹងកន្លែងកើតហេតុតែម្តង ។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍ដ៏ គួរឲ្យរន្ធត់នេះ បណ្តាលឲ្យរថយន្ត និងទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋមួយចំនួន របង ទ្វារ និងម៉ូតូកង់បី ត្រូវរងការ ខូចខាតទាំងស្រុង ហើយ ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ខណ្ឌមានជ័យបានសហការ ជាមួយនិងនគរបាល ជំនាញចុះធ្វើការវាស់វែង និងស្ទួចយករថយន្តខាងលើនេះទៅ រក្សាទុកនៅការិយាល័យ ចរាចរផ្លូវគោក រាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លូន ដោះស្រាយនាពេលក្រោយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល