ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ បង្កឡើង ដោយរថយន្តដឹកអ្នកដំណើរកាពីតូល បានបុកបន្តកន្ទុយគ្នាចំនួន ៤ គ្រឿង ។

ប្រភពពីសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចគីឡូម៉ែត្រលេខ២០៦ ទៅ២០៧ នៅលើផ្លូវជាតិលេខ៤ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើង ដោយរថយន្តក្រុង១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 3B-1921 បើកបរដោយឈ្មោះ សួន ឡាយ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិព្រែកជាង ឃុំពន្លឺប្រាសាទ ស្រុកពាមរ ខេត្តព្រៃវែង ។ នៅលើរថយន្តមានអ្នកដំណើរ ចំនួន១៥នាក់ ផងដែរ ដោយធ្វើដំណើរពីលិចទៅកើត ខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ប៉ុន្តែមិនមានអ្នករបួសនោះទេ ។

ប្រភពពីសាក្សីបានឲ្យដឹងថា ខណៈម៉ោងដូចខាងលើ ពេលរថយន្តបង្កបានមកដល់កន្លែងកើតហេតុ ក៏ បានបុកម៉ូតូ១គ្រឿង ម៉ាក ហុងដា វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ សឿង សុធា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ មានអាសយដ្ឋាន ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ រងរបួសស្រាល រួមដំណើរ ជាមួយឈ្មោះ សុ ភី ភេទស្រី អាយុ៣៨ឆ្នាំ មានអាសយដ្ឋានដូច គ្នា ក្នុងទិសដៅស្របគ្នា រងរបួសស្រាលដូចគ្នា ។ បន្ទាប់មកក៏ជ្រុកចង្កូត ទៅបុករថយន្ត ១ គ្រឿងទៀត ម៉ាក តូយ៉ូតា កាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ 2F-6918 អ្នកបើកបរឈ្មោះ អាក់ ហុងហាវ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទិសដៅស្របគ្នា ។ បន្ទាប់មករថយន្តបង្ក បានបុករថយន្ត១គ្រឿងទៀត ម៉ាក Freigh Liner ពណ៌ស ស្លាកលេខបណ្តោះ អាសន្ន ៣៣៣២ បើកបរដោយឈ្មោះ សែន ចាន់ដារា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបរ ស្នាក់ នៅភូមិ ចុងស្រុក ភូមិជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទិសដៅស្របគ្នា កម្មសិទ្ធិរបស់ក្រុមហ៊ុនដំរីស ។

ប្រភពពីសាក្សីដដែលបានបញ្ជាក់ថា ខណៈដែលរថយន្តកាពីតូល បុករថយន្តកាមរីឆ្លាមពីក្រោយ ហើយ រថយន្តកាមរីឆ្លាមនោះ ក៏ជ្រុលចង្កូតទៅបុករថយន្តកូរ៉េដឹកទឹកសុទ្ធលក់ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2A-5961 បើកបរដោយឈ្មោះ ស រ៉ាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់ ទឹកសុទ្ធ ស្នាក់នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅស្របគ្នា ពីក្រោយ បណ្តាលឲ្យខូចខាតយ៉ាងដំណំ ចំណែករថយន្តកូរ៉េ ដឹកទឹកសុទ្ធលក់ខូចខាតតិចតួច ។ បច្ចុប្បន្ន រថយន្ត បង្ក និងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ អូសយកទៅរក្សាទុក នៅ ការិយាល័យ ដើម្បីធ្វើការដោះស្រាយពេលក្រោយ ។ ចំណែកឯម៉ូតូ និងរថយន្តកូរ៉េដឹកទឹកសុទ្ធលក់ ដែលខូចខាតតិចតួច ត្រូវបានម្ចាស់សុំយកទៅជួសជុល និងប្រើប្រាស់ដោយខ្លួនឯង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល