CamNews

ជម្លោះប្រើពាក្យលេបខាយដាក់ប្រពន្ធ បុរស២នាក់ផ្ទុះហិង្សារហូតដកកាំភ្លើងបាញ់តដៃគ្នា របួសសងខាង

(ភ្នំពេញ)៖ បុរសពីរនាក់បានរងរបួស ក្រោយបាញ់តដៃគ្នា ដោយសារភាគីម្ខាងខឹងនឹងភាគីម្ខាងទៀត ប្រើពាក្យសំដីលេបខាយ ដាក់ប្រពន្ធរបស់ខ្លួន​ ហើយបង្កជាជម្លោះរហូតផ្ទុះអាវុធតែម្តង។

ហើយហេតុការណ៍បាញ់ប្រហារគ្នាខាងលើនេះ បានកើតឡើងនៅចំណុចប្លុកតាន់ប៉ា ​ផ្លូវលេខ១៥៤ កែង៤៩​ សង្កាត់​ផ្សារថ្មី​ទី​៣​ ខណ្ឌដូនពេញ​ នៅម៉ោង២៣៖​២០នាទីយប់​ ថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ​២០១៦។​

មន្ត្រីកងរាជអាវុធហត្ថ ដែលបានចុះទៅដល់ចំណុច កើតហេតុ​ភ្លាមៗ​បានប្រាប់ថា ​មុនមានករណីបាញ់ប្រហារគ្នាបណ្តាលឲ្យ រងរបួសទាំងសងខាងនេះ គឺកើតឡើងបណ្តាលមកពីបុរស​ឈ្មោះ​ អ៊ុំ​ រិទ្ធី​ ដែលរងរបួសត្រង់ដៃខាងឆ្វេង​ នោះបានប្រើពាក្យសំដីមិនសមរម្យ ​គឺលេបខាយទៅកាន់ប្រពន្ធបុរសម្នាក់ទៀត​ឈ្មោះ​ សា។​

បន្ទាប់​មកបុរសជាប្តី​ របស់​ស្ត្រី​ដែលឈ្មោះ ​សា​ ក៏បានឈ្លោះប្រកែកគ្នាជាមួយ​ អ៊ុំ រិទ្ធី​ ធ្វើឲ្យ ​អ៊ុំ ​រិទ្ធី​ ខឹងបានដកកាំភ្លើងខ្លីភ្ជង់ ពេលនោះប្តីស្រ្តីរងគ្រោះក៏បានដកកាំភ្លើងភ្ជង់វិញដែរ​ ធ្វើឲ្យបុរសទាំងពីរបាញ់គ្នាទៅវិញទៅមក ​បណ្តាល​ឲ្យ​រង​របួស​ទាំង​សងខាង​ ជាលទ្ធផលបុរសជាប្តីរបស់ស្ត្រីរងការលេបខាយនោះ ត្រូវរងរបួសត្រង់ជើងមួយគ្រាប់ បានរត់គេចខ្លួនបាត់​ ចំណែក​ឯ​បុរស​ដែលបុរសដែលលេបខាយដាក់ប្រពន្ធរបស់គេ គឺរងរបួសត្រង់ដៃខាងឆ្វេង​ ហើយត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​១៧៩​។ ដោយឡែក​មិត្តភក្តិរបស់បុរសរងរបួសម្នាក់ទៀត ឈ្មោះ ​ជ័យ​ រិទ្ធា ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនយកទៅកាន់ទីបញ្ជារការដ្ឋាន ​កងរាជអាវុធហត្ថដូនពេញ ពីបទរក្សាអាវុធទុកឲ្យជនបង្ក ហើយក្នុងការឃាត់ខ្លួននោះ គឺកម្លាំងអាវុធហត្ថបាន​ដកហូត​ កាំភ្លើង​ខ្លី​ មួយដើម​ម៉ាក​ Beretta  និងរថយន្ត​ កូរ៉ឡា​មួយគ្រឿង​ផងដែរ៕​

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី