CamNews

សាំស៊ុងចេញលក់ ស្មាតហ្វូនស៊ីម២ នៅកម្ពុជា ក្នុងទិវានៃក្ដីស្រឡាញ់

ភ្នំពេញៈ ទូរស័ព្ទស្មាតហ្វូន ស៊ីម២ លើកដំបូង របស់ក្រុមហ៊ុនសាំស៊ុង (Samsung) ត្រូវបាន
បង្ហាញខ្លួន នៅកម្ពុជា ហើយ ចំពេលនឹងទិវានៃក្តីស្រឡាញ់ (Valentine’s Day) កាលពីថ្ងៃទី១៤
ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ ។

Samsung Galaxy Brand ជាទូរស័ព្ទស្មាតហ្វូន ស៊ីម២ដ៏ទំនើបមួយ ត្រូវបានក្រុមហ៊ុន សាំស៊ុង
ដាក់សម្ពោធ នៅខាង មុខផ្សារទំនើបសុវណ្ណា រាជធានីភ្នំពេញ ជាមួយនឹងការបង្អួត ផលិតផល
ទំនើបៗ របស់ខ្លួន ផ្សេងៗមួយចំនួនទៀត ។

អគ្គនាយក សាំស៊ុងអេឡិចត្រូនិច ប្រចាំឥណ្ឌូចិន (កម្ពុជានិងឡាវ) លោកGwihan Lee បានមាន
ប្រសាសន៍ថា Galaxy Grand ជាសក្ខីភាពចំពោះដំណើរវិវត្ត បោះជំហ៊ានទៅមុខ ឥតឈប់ឈរ
របស់Samsung បន្ទាប់ពីទទួលបាន ជោគជ័យ យ៉ាងត្រចះត្រចង់ លើសែស្រឡាយGalaxy នា
ពេលកន្លងមក។

លោកថា ដោយសម្លឹងឃើញ ពីទំនោរនៃការប្រើប្រាស់ Smartphone អេក្រង់ធំកម្រាស់ស្តើង ទម្ងន់
ស្រាល ទើប Samsung បោះជំហ៊ាន គំនិតច្នៃប្រឌិត របស់ខ្លួន បង្កើត Galaxy Grand ឲ្យចេញជា រូប
រាងឡើង។

អគ្គនាយករួបនេះបន្តថា “យុវវ័យភាគច្រើនសម័យបច្ចុប្បន្នមានទូរស័ព្ទ ឬស៊ីមច្រើនជាងមួយដូច្នេះ
ហើយ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនទើប Smartphone ស៊ីមពីរអេក្រង់ធំជាងគេស៊េរី
Galaxy Grand សម្ពោធ ចេញលក់នៅ ថ្ងៃទិវានៃក្ដីស្រឡាញ់នេះម្តងទៅ ។ ការបង្ហាញខ្លួន របស់
Galaxy Grand ក្នុងថ្ងៃValentine’s Day នេះ គឺសំរាប់យុវវ័យជាទីស្រឡាញ់ បច្ចេកវិទ្យា និងជាកាដូ
សម្រាប់មនុស្ស ជាទីស្រឡាញ់ របស់យុវវ័យ»។

ចំណុចលេចធ្លោ ពិសេសរបស់ Galaxy Grand គឺជា Smartphone ដ៏អស្ចារ្យ អាចដំណើរការ ស៊ីម
កាតបានពីរក្នុង ពេលតែមួយ ក្រៅពីនេះ Galaxy Grand ជាទូរស័ព្ទSmartphone ស៊េរីថ្មីទំនើប ទាន់
សម័យរាងស្ដើង អេក្រង់ធំ ទូលាយទំហំ៥អ៊ីង ថាមពលថ្មប្រើកាន់បានតែយូរ កាមេរ៉ា ៨មេហ្គាភិក
សែល អាចថតរូប បានយ៉ាងច្បាស់ល្អ រួមជា មួយភ្លើងហ្វ្លាស មានអង្គប្រតិបត្តិការ ប្រភេទ Dual
Core 1.2GHz និងដំណើការលើប្រព័ន្ធប្រតិបត្តិការAndroid Jelly Bean4.1.2 ជំនាន់ចុងក្រោយបង្អស់
ដែលធ្វើឱ្យ ការប្រើប្រាស់ទូរស័ព្ទ មានល្បឿនលឿន គ្មានភាពរអាក់រអួល ផ្ទៃ អេក្រង់ស្រស់ស្អាត
គួជាទីពេញចិត្ត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល