ភ្នំពេញ៖ តារាសម្តែងស្រីចាស់វស្សា កញ្ញា សារ៉ាយ សក្ខណា បានបង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ន
នេះនាងមានម្ចាស់បេះបូងហើយ ដែលបុរសម្នាក់នេះ គឺជាអាណិកជនខ្មែរ កំពុងរស់នៅឯ នាយ
សមុទ្រ។

ជួបសំណេះសំណាល ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទនៅ រសៀលថ្ងៃទី២៥ ខែ
មករា ឆ្នាំ២០១៣ នេះនាងបាន និយាយថា សព្វថ្ងៃនេះនាងមានបុរស ដែលជាម្ចាស់បេះដូង រួច
ហើយ គឺនាង និងបុរសម្នាក់នេះបាន ស្រលាញ់គ្នាប្រមាណជា ២ទៅ៣ ឆ្នាំមកហើយ គ្រាន់តែនាង
មិនដែល ប្រាប់ឲ្យអ្នកណាដឹង។

តារាសម្តែងស្រី ដែលជោគជាំជាមួយ និងការសម្តែងខ្សែ រឿងនាង សារ៉ាយ សក្ខណា បាននិយាយ
ប្រាប់ ឲ្យដឹងទៀតថា បុរសដែលជាម្ចាស់បេះដូង របស់នាងគេជា អាណិកជនខ្មែរ ដែររស់នៅឯសហ
រដ្ឋអាមេរិក។ នាង និង បុរសម្នាក់នេះបានស្គាល់គ្នាជាយូ ឆ្នាំមកហើយ ពោលគឺតាំងតែពីនាង ទើប
តែបានចូលក្នុងសិល្បៈ ជាលើកដំបូង។ ប៉ុន្តែនាងទើបតែ ដាក់ចិត្តស្រលាញ់ ប្រហែលជា២-៣ឆ្នាំ
មកនេះ។

អ្នកសម្តែងពោរពេញ ទៅដោយទេពកោសល្យ ជាយូរឆ្នាំ កញ្ញា សក្ខណា បាននិយាយបន្តថា រាល់ថ្ងៃ
នេះដែរ នាង កំពុងតែគិតគូរ អំពីរឿងនេះដែរ និង អាចមានរៀបចំពិធី ភ្ជាប់ពាក្យនាពេល ខាងមុខ
នេះ។ ប៉ុន្តែនាងមិនបានបញ្ជាក់ ប្រាប់ឲ្យបានដឹងថា ថ្ងៃ ណា ខែណានោះទេ គឺគ្រាន់តែ ប្រាប់ថា នឹង
មានដំណឹងល្អ នាពេលឆាប់ៗ ខាងមុខនេះ។

តារាសម្តែងស្រី វ័យ ២៣ឆ្នាំ នាង សារ៉ាយ សក្ខណា បានបញ្ជាក់ឲ្យដឹងថា បុរសដែលនឹងចូលខ្លួន
មកគ្រងបេះដូងនាង ក្នុងពេលឆាប់ៗ ខាងមុខនេះ មានអាយុ ៣៨ ឆ្នាំ ។ គេបានទៅរស់នៅលើទឹក
ដី សហរដ្ឋអាមេរិក តាំងតែពីនៅក្មេងមកម្ល៉េះ។ ជាមួយគ្នានេះដែរ សារ៉ាយ សក្ខណា បាននិយាយ
ឲ្យដឹងផងដែរថា នាងប្រហែលជាផ្អាក ការងារសិល្បៈមួយរយៈ ក្រោយពេលដែលនាង រៀបអាពាហ៍
ពិពាហ៍ ជាមួយបុរសម្នាក់នេះរួច។ ប៉ុន្តែ នាងមិនបោះបង់ចោល ទាំងស្រុងនូវការងារ សិល្បៈនោះ
ទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល