CamNews

យុវតី ជាសិស្សអាហារូបករណ៍ ត្រូវបញ្ឈប់ ពីសកលវិទ្យាល័យល្បី អាមេរិក ក្រោយបំពុលខ្លួនឯង និងមិត្តរួមថ្នាក់

ព័ត៌មានអន្តរជាតិ ៖ សិស្សស្រី ដែល  ទទួលបានអាហារ   រូបករណ៍  A*Star ក្រោយនាងជាសិស្សឆ្នើម ងាយដណ្តើមបានតំណែងបេក្ខភាព សិស្ស     អាហាររូបករណ៍ នោះ ត្រូវបានចាប់ឃាត់ខ្លួន និងរងការ ចោទប្រកាន់ នៅក្នុងរដ្ឋ California បន្ទាប់ពីបាន  រកឃើញថា នាងបានបំពុលខ្លួនឯង និង មិត្តរួមថ្នាក់ ឯទៀត ។

ស្ថិតនៅក្នុងវ័យ ២៦ ឆ្នាំ​ កញ្ញា Xiangyu Ouyang កំពុង  តែបន្តការសិក្សារបស់ខ្លួន ជំនាញ វេជ្ជសាស្រ្ត នៅឯសកលវិទ្យាល័យ Stanford សហរដ្ឋ    អាមេរិក នាង ត្រូវបានគេបញ្ជាក់យ៉ាងច្បាស់អោយដឹងថា បានដាក់ សារជាតិ paraformaldehyde (PFA) ចូល ទៅ  ក្នុងទឹកទទួលទានរបស់នាងផ្ទាល់ ក៏ដូច ជា ដាក់ចូលទៅក្នុងទឹកទទួលទាន មិត្ររួមថ្នាក់​ឯទៀត ។   គួរបញ្ជាក់ថា សារជាតិ PFA ជាទូទៅ ត្រូវបាន គេប្រើប្រាស់ សម្រាប់ ជីវវិទ្យា ហើយ ករណីមានការលេបចូលក្នុងបរិមាណច្រើន វាអាចនឹងបង្កជាហា និភ័យជាក់ជាមិនខាន ។

នាងបានស្នើសុំ កុំអោយមានការចោទប្រកាន់នាង ប៉ុន្តែ ក្នុង    ហេតុផល ការធ្វេសប្រហែសរបស់នាង នារីរូបនេះ ត្រូវបញ្ឈប់ការសិក្សាថ្នាក់អាហាររូបករណ៍ របស់ខ្លួន    ពីសកលវិទ្យាល័យខាងលើ ។ ស្ថិត នៅក្នុងការសិក្សាឆ្នាំ ទី ២ និស្សិតស្រី មកពី ទឹកដី សឹង្ហបុរី មួយនេះ  ត្រូវ បានក្រុមការងារ បញ្ជាក់បាន ថា ជាយុវតី សុភាព ស្រគត់ស្រគុំ គ្មានសូម្បីតែមិត្តភក្កិ ហើយមា នពេលមួយនោះ បែរជាចោទសួរមិត្ត រួមថ្នាក់ថា តើទំនាក់ទំនងមិត្តភាពស្នេហាស្រីប្រុស ដូចម្តេចទៅ ។

នៅក្នុងសាលដឺកា តុលាការ អោយដឹងថា នាងទទួលរងនូវ   ជម្ងឺគេងមិនលក់ វិលមុខ ជម្ងឺផ្លូវចិត្ត និង គ្មានទំនាក់ទំនងផ្ទាល់ជាមួយនឹង   សង្គមមនុស្ស  ។   សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ឪពុក ម្តាយ របស់នាង គឺជា អ្នកស្រាវជ្រាវ ។

អ្នកនាំពាក្យអោយ A*Star បំភ្លឺអោយដឹងថា​ ក្រោយពីបានដឹងឮ ករណី នេះ​ពួកគេពិតជាមានការព្រួយ បារម្ភជាខ្លាំង ។ ពួកគេគ្មានចំណាត់ការអ្វីនោះទេ ដោយរង់ចាំមើល ការ   ស៊ើបអង្កេត ។ ប្រភពដដែល បន្តអោយដឹងថា កាលពីពេលកន្លងទៅ ក៏ធ្លាប់មានសេចក្តីរាយការណ៍ ថានាងបាន វាយកម្ទេច របស់ របរប្រើប្រាស់ ពិសោធន៍ មហារីក របស់  សមាជិក  មិត្តរួមថ្នាក់ផ្សេងទៀត  ដូចគ្នាដែរ ។ នាង គឺជាកូន ទោលក្នុងគ្រួសារ ខណៈ ម្តាយរបស់នាង បានអមដំណើរ នាងមកសិក្សា នៅលើទឹកដី ប្រទេស សហ រដ្ឋអាមេរិក បន្ទាប់ពីជាប់អាហាររូបករណ៍ ៕

ប្រែសម្រួល ៖ កុសល

ប្រភព​៖ អាស៊ីវ័ន​