(ភ្នំពេញ)៖ ក្នុងចំណោមតារាចម្រៀង និងថ្នាក់ដឹកនាំតារាចម្រៀងក្នុងផលិតកម្ម សាន់ដេ៦រូប ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមផ្សព្វផ្សាយ ប្រឆាំងនឹងអំពើពុករលួយ កាលពីពេលកន្លងមក ក្នុងនោះតារាចម្រៀងបែបយុវវ័យសម្ដីពីរោះ កញ្ញា សុខ ពិសី ក៏ទទួលបាននូវគ្រឿងឥស្សរិយយស មេដាយមុនីសារាភ័ណ្ឌថ្នាក់ «អស្សឫទ្ធិ» ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដែលជាកិត្តិយសមួយ នាងស័ក្តិសមនឹងទទួលបាន។

ជាការកត់សម្គាល់ សម្រាប់តារាចម្រៀង សុខ ពិសី ជារឿយៗ នាងតែងតែចួលរួមក្នុងសកម្មភាមនុស្សធម៌ និងការងារជួយសង្គមផ្សេងៗ ជាច្រើន ដូចជាការងារច្រៀងមិនយកប្រាក់ ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ជួយដល់ជនក្រីក្រជាដើម។ ក្នុងឱកាសដែលតារាចម្រៀង សុខ ពិសី ទទួលបានមេដាយមុនីសារាភ័ណ្ឌថ្នាក់ «អស្សឫទ្ធិ»នេះ បានធ្វើឲ្យនាងសម្ដែងក្ដីរីករាយឥតឧបមា ហើយជាកិត្តិយសមួយ ក្នុងនាមជាតារាចម្រៀង ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន។

សុខ ពិសី បានសម្ដែងអារម្មណ៍រំភើប ដោយបានអបអរជយលាភីនេះ ថា នាងនឹងនៅតែបន្តសកម្មភាពជួយដល់សង្គមដដែល ជាពិសេសការផ្សព្វផ្សាយ នូវសារអប់រំផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ ព្រោះជាកិច្ចការមួយត្រូវចូលរួមទាំងអស់គ្នា ហើយអំពើពុករលួយ គឺជាឧបសគ្គរាំងស្ទះ ដល់ការអភិវឌ្ឍន៍របស់ សង្គម និងប្រទេសជាតិ ដូច្នេះយើងត្រូវរួមគ្នា ទប់ស្កាត់ទាំងអស់គ្នា។

សូមបញ្ជាក់ថា តារាចម្រៀង និងម្ចាស់ផលិតកម្មសាន់ដេ សរុប៦រូប ដែលមានស្នាដៃចូលរួមសម្តែងស្ម័គ្រចិត្ត ក្នុងទិវាប្រឆាំងអំពើពុករលួយ នាពេលកន្លងមក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ទទួលបានគ្រឿងឥស្សរិយយស ពីអង្គភាពប្រឆាំងអំពើពុករលួយ។

តារាចម្រៀង និងម្ចាស់ផលិតកម្មសាន់ដេ៦រូប រួមមាន កញ្ញា ឃីន ស្រីនាថ ហៅអ៉ីវ៉ា ជាតារាចម្រៀង ទទួលបានមេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។ ចំណែកតារាចម្រៀង និងម្ចាស់ផលិតកម្មសាន់ដេ២រូបទៀត ទទួលបានមេដាយមុនីសារាភ័ណ្ឌថ្នាក់ អស្សឫទ្ធិ រួមមាន លោក ឡាយ សុខចំរើន អ្នកគ្រប់គ្រងការផលិត, លោក ខេមរៈ សិរីមន្ត តារាចម្រៀង, កញ្ញា សុខ ពិសី តារាចម្រៀង, លោក ឆាយ ចាន់ឆោម ហៅលោក ឆាយវីរៈ យុទ្ធ តារាចម្រៀង និង លោក ខាន់ មករា ហៅ ខាន់ ជេមស៍ តារាចម្រៀង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង