(ក្រុងរីយ៉ូ)៖ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Rio Olympic Games 2016 ក្រុមអត្តពលិកប្រេស៊ីល ទើបតែឈ្នះមេដាយសរុបបាន ១១គ្រឿងនៅឡើយ គ្រាដែលអាមេរិក បន្តនាំមុខដាច់ដដែល មុនការប្រកួតនឹងបញ្ចប់នៅថ្ងៃទី២១ សីហាខាងមុខនេះហើយ។

យោងតាមគេហទំព័រ Rio 2016 បានបង្ហាញថា ប្រេស៊ីល បានកំពុងតែឈរនៅលេខ១៧ បណ្តោះអាសន្ន ក្នុងចំណោម ៧៩ប្រទេសដែលឈ្នះមេដាយនៅ Rio 2016 លើកទី៣១នេះ ដោយប្រេស៊ីល ឈ្នះមេដាយមាស បាន៣គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធបាន៤គ្រឿងដែរ។

ទន្ទឹមគ្នានោះ អាមេរិកនៅតែបន្តនាំមុខកំពូលតារាងដាច់ដដែល ដោយឈ្នះមេដាយសរុបរហូតដល់ ៩២គ្រឿង ក្នុងនោះមេដាយមាស៣០ ប្រាក់៣២ និងសំរឹទ្ធ៣២គ្រឿង ខណៈដែលអង់គ្លេស បន្តឈរនៅលេខ២ដដែល គិតត្រឹមថ្ងៃទី១៨ សីហានេះ។

សម្រាប់ព្រឹត្តិការណ៍ Rio Olympic Games 2016 ដែលបានចាប់ផ្តើមប្រកួតនៅថ្ងៃទី០៥ និងបញ្ចប់ទៅវិញថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះហើយ ជាមួយកម្ពុជា នៅពុំទាន់ឈ្នះមេដាយ ១គ្រឿងនៅឡើយទេ ក្នុងចំណោមអត្តពលិក ៤រូបដែលបានបញ្ចប់ការប្រកួតហើយនោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី