ព័ត៌មានកីឡា៖ សមាគមសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិហៅកាត់ FIFA កាលពីល្ងាចម៉ិញ បានសម្រេចចេញសក្ដីប្រកាសជាផ្លូវការទាក់ទងនឹងការដាក់ពិន័យលើក្លឹបពីរ ក្នុងទឹកដីអេស្ប៉ាញ គឺ Real Madrid និង Atletico Madrid ខណៈដែលសមាគមន៍ សម្រេចឲ្យព្យូរការពិន័យនេះជាបណ្ដោះអាសន្នសិន ក្រោយមានការជជែកគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹប ទាំងពីរ។

ការពិន័យ និងដាក់បំរាមទៅលើក្លឹបទាំងពីរដោយមិនឲ្យ លក់ចេញទិញចូលកីឡាករ សម្រាប់ពីរដូវកាលខាងមុខ ដែលមានប្រសិទ្ធភាពរហូតដល់ឆ្នាំ ២០១៧ ត្រូវបានផ្អាកបណ្ដោះអាសន្ន ក្រោយពេលមានជជែកគ្នា យ៉ាងខ្លាំងព្រោះរដូវកាលបច្ចុប្បន្ន នឹងផុតត្រឹមថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះហើយ ។

Real Madrid និង Atletico Madrid ត្រូវ FIFA ដាក់បំរាមមិនឲ្យទិញ និងលក់កីឡាកររហូតដល់ទៅ ២រដូវកាលខាងមុខ ប៉ុន្ដែសម្រាប់រដូវកាលនេះអាចក្លឹបទាំងពីរអាចមានឱកាសធ្វើទីផ្សារធម្មតា។ ក្រៅពីការដាក់បំរាមនេះ ក្លឹបទាំងពីរក៏ត្រូវបានពិន័យជាទឹកប្រាក់ផងដែរ ដោយក្លឹប Real Madrid អស់ ២៤៦៧០០ ផោន និង Atletico Madrid អស់ ៨១៦៨០០ ផោន។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី