និស្សិតពីររូប ដែលបានបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យ VR Siddartha Engineering College ក្នុងទីក្រុង Kanuru ប្រទេសឥណ្ឌា បានបង្កើតមនុស្សយន្ដប្រើបច្ចេកវិទ្យាទទួលដឹងអារម្មណ៍និម្មិត( telepresence) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលឃើញអ្វីៗ ដែលកើតឡើង ក្នុងទីឆ្ងាយ ដែលហាក់បីដូចជាពួកគេនៅកន្លែងនោះផ្ទាល់អីចឹង ។ គម្រោងរបស់និស្សិតពីររូប ដែលដឹកនាំដោយលោកសាស្រ្ដាចារ្យ V.N. Prudhvi ផ្ដល់គំរូដ៏មានតម្លៃអំពីរបៀប ដែលមនុស្ស អាចប្រើមនុស្សយន្ដដើម្បីចាប់យកទិន្ន័យវីដេអូ នៅក្នុងពេលជាក់ស្ដែង និងត្រួតពិនិត្យទីកន្លែង ដែលមនុស្សមិនអាចទៅដល់ភ្លាមៗ ។

លោក Mani Babu Gorantla និងលោក Grandhi Sathya Venkata Krishna ជាអ្នកស្រាវជ្រាវពីររូប ដែលបង្កើតមនុស្សយន្ដនេះ បានប្រាប់ TechXplore ថា ៖ “ថ្មីៗនេះ ខ្ញុំបានបញ្ចប់ការសិក្សាផ្នែកអេឡិកត្រូនិក និងវិស្វកម្មបង្គុំឧបករណ៍ពីមហាវិទ្យាល័យ VR Siddhartha's Engineering College ។ យើងអភិវឌ្ឍនូវមនុស្សយន្ដនេះ ជាគម្រោងចុងក្រោយរបស់យើង ។ គម្រោងនេះ ត្រូវបានជំរុញទឹកចិត្ដដោយអត្ថបទមួយ អំពីមនុស្សយន្ដ អារម្មណ៍និម្មិត(telepresence robots ) ដែលយើងបានអាន នៅក្នុងទស្សនាវដ្ដីមួយឈ្មោះ Electronics For You”។

កម្មវត្ថុចំបងនៃការសិក្សាស្រាវជ្រាវថ្មី ដែលធ្វើឡើងដោយនិស្សិត Mani Babu, Krishna និងលោកសាស្រ្ដាចារ្យ Prudhvi គឺដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលឃើញអ្វីៗ ដែលកំពុងកើតឡើង នៅក្នុងទីឆ្ងាយ ក្នុងពេលជាក់ស្ដែង ។ ដើម្បីសម្រេចឱ្យបានគោលបំណងនេះ ពួកគេបង្កើតមនុស្សយន្ដដោយបំពាក់ជាមួយនឹងកាម៉េរ៉ា និងបណ្ដាញ Wi-Fi ដែលមានសមត្ថភាពចាប់យកវីដេអូ និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចទស្សនាសកម្មភាពទាំងនោះភ្លាមៗ នៅក្នុងស្មាតហ្វូន ប្រៅស័រអ៊ីនធឺណិត ឬតាមរយៈកាស់ VR របស់ពួកគេ ។

លោក Mani Babu និងលោក Krishna បានពន្យល់ថា៖ “ អ្វីគ្រប់យ៉ាង ដែលកាម៉េរ៉ាមនុស្សយន្ដយើងចាប់បាន ត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់ស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ដែលអាចដាក់ចូលទៅក្នុង ប្រអប់ VR ឬកាស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចទស្សនាបរិយាកាសនោះ នៅក្នុងប្រអប់ VR ដែលហាក់បីដូចជាពួកគេ មើលឃើញទីតាំងផ្ទាល់នឹងភ្នែកអីចឹង ។ អ្នកប្រើប្រាស់ មានអារម្មណ៍ហាក់បីដូចជាពួកគេស្ថិតនៅទីតាំងនោះផ្ទាល់ ខណៈដែលកាម៉េរ៉ាភ្ជាប់នឹងមនុស្សយន្ដ មានចលនាស្របតាម នឹងចលនាក្បាលរបស់អ្នកប្រើប្រាស់ “ ។

ដំបូង អ្នកស្រាវជ្រាវប៉ុន្មាននាក់នេះ បានគ្រប់គ្រងចលនារបស់មនុស្សយន្ដ និង Stream វីដេអូ ដែលចាប់បានដោយកាំម៉េរ៉ា ដោយប្រើឧបករណ៍ Arduino microcontroller និងឧបករណ៍ Raspberry Pi ដែលជាកុំព្យូទ័រទំហំតូចមិនមានអេក្រង់ ។ ពួកគេ ចង់ឱ្យប្រាកដថា ចលនារបស់មនុស្សយន្ដ ស៊ីសង្វាក់គ្នាជាមួយនឹងចលនាក្បាលរបស់អ្នកប្រើប្រាស់។ ដើម្បីធ្វើដូច្នេះបាន ពួកគេ បានប្រើប្រាស់ឧបករណ៍រង្វាស់ accelerometer និងឧបករណ៍ស្ទង់ gyroscopes (ជាសិនសឺ ដែលអាចកំណត់ទីតាំង និងទិសដៅនៃវត្ថុមួយ) ដែលជាសមាសភាគដ៏សំខាន់នៃឧបករណ៍ ដែលមានស្រាប់ភាគច្រើន ។

សំខាន់ជាងនេះទៅទៀត ទិន្ន័យ ដែលប្រមូលបានដោយឧបករណ៍ accelerometers និង gyroscopes នៅក្នុងស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ត្រូវបានប្រើដើម្បីកំណត់ចលនាក្បាលរបស់ពួកគេ ។ ទិន្ន័យនេះ ត្រូវបានបញ្ជូនទៅ ឧបករណ៍ Raspberry Pi និងបន្ទាប់មក ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងចលនាកាំម៉េរ៉ារបស់មនុស្សយន្ដ ដើម្បីឱ្យប្រាដថា ចលនាកាំម៉េរ៉ារបស់មនុស្សយន្ដ ស៊ីសង្វាក់គ្នាជាមួយនឹងចលនាក្បាលរបស់អ្នកប្រើប្រាស់ ។

និស្សិតពីររូបនេះ បានពន្យល់ថា ៖ “ យើងប្រើឧបករណ៍ Arduino ដើម្បីរុញមនុស្សយន្ដរបស់យើងទៅមុខ និងថយក្រោយ ទៅស្ដាំនិងឆ្វេង ។ យើងសម្រេចចិត្ដប្រើប្រាស់ឧបករណ៍គ្រប់គ្រងពីរផ្សងគ្នា (Raspberry Pi និង Arduino) ពីព្រោះ ខណៈដែល Raspberry Pi អាចគ្រប់គ្រងម៉ាស៊ីនមនុស្សយន្ដ វានឹងមាន RAM ធំជាងមុន ដូច្នេះយើងអាចផ្ដល់ពេលវេលាបន្ថែមដល់វា ដើម្បីដំណើរការវីដេអូ និង Stream វីដេអូ ។ កត្ដានេះ វាដាក់សម្ពាធតិចលើឧបករណ៍ Raspberry Pi” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ techxplore