ក្នុងឆ្នាំ ២០១២ រឿងកំប្លែង របស់ហូលីវូដ ដែលមានតួឯក ជាតុក្កតា ខ្លាឃ្មុំ ចេះនិយាយឈ្មោះ Ted នោះបាន ទទួលការ គាំទ្រជាខ្លាំង ពីសំណាក់ ទស្សនិកជន ព្រោះតែភាព កំប្លែងនិង ច្នៃប្រឌិតយក តុក្កតាខ្លាឃ្មុំ ដែលចេះនិយាយ ហើយមានចលនា ដូចមនុស្ស មកធ្វើជាតួឯក ។

ឥលូវនេះ អ្នកគាំទ្ររបស់ Ted បានសប្បាយចិត្ត ម្តងទៀតហើយ គឺថាក្រុមការងារ របស់រឿងនេះបាន ប្រកាសថា នឹងថតវគ្គ ២ ជាបន្តទៀត ។ អ្វីដែល កាន់តែគួរ អោយចាប់ អារម្មណ៍នោះ គឺតារាសំដែង ស្រីដ៏ស្រស់ស្អាត Amanda Seyfried ក៏បានបញ្ជាក់ថា ខ្លួននឹងចូលរួម សំដែងក្នុង វគ្គបន្តផងដែរ ។ គ្រាន់តែ លឺដំណឹងនេះ ភ្លាមទស្សនិកជន បានទស្សទាយថា ប្រហែលជា ចំណងស្នេហ៍រវាង Lori (Mila Kunis) និង John (Mark Whelberg) នៅក្នុងវគ្គទី ១ នឹងរង្គោះរង្គើ នៅក្នុងវគ្គទី ២ នេះហើយ ដោយ មានវត្តមាន របស់តួស្រីថ្មី Amanda Seyfried ។ តែយ៉ាងណាមិញ ខាងក្រុមការងារ បានប្រាប់ថាតួស្រី ទាំង ២ នឹងមិនទាក់ទង មានបញ្ហាស្នេហា នៅវគ្គ ២ នេះទេ ។

យើងមិនទាន់ ដឹងថា Amanda Seyfried នឹងសំដែង ជាតួឈ្មោះអ្វី នៅឡើយទេ ហើយរឿងមួយទៀត គឺអ្នកបញ្ចូល សំលេងអោយ Ted លោក Seth McFarlane នឹងបន្តបញ្ចូល សំលេងអោយដដែល ។ Ted 2 រំពឹងទុកថា នឹងសម្ភោធ នៅខែ មិថុនា ២០១៥ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14,screenrant