ព័ត៌មានជាតិ & អន្តរជាតិ ៖ ជាការសាទរ Happy Veterans Day នៅឯទឹកដីសហរដ្ឋអាមេរិក ទំព័រហ្វេស ប៊ុកមួយ បានពាំនាំមកនូវ បំនកស្រាយមួយចំនួន ទាក់ទិនទៅនឹងជីវប្រវត្តិសង្ខេប បេក្ខភាព ទាហានអា មេរិកមួយចំនួន ដែលជាកូនកាត់ខ្មែរ តួយ៉ាងរួមមាន នាង Gorntiar So ជាដើម ។

នាងខ្ញុំឈ្មោះ Gorntiar So ខណៈ កុមារភាព និង ការ លូតលាស់ធំធាត់ឡើង នៅក្នុងក្រុង Lexington នារដ្ឋ  North Carolina សហរដ្ឋអាមេរិក ។ នាងខ្ញុំបាន ចុះឈ្មោះចូលស្ថាប័នស្នង ការនគរបាលរដ្ឋ North Carolina Army National កាលពី មាន វ័យ ១៧ ឆ្នាំ ដោយអនុលោម តថភាពពិត ដែលនាងខ្ញុំត្រូវ តែ ប្រឈម ។ ជាក់ច្បាស់ណាស់ ខ្ញុំពិត ជាចង់បាន ជីវិត ប្រសើរមួយ បន្ទាប់ពីបញ្ជប់ថ្នាក់ វិទ្យាល័យ ទន្ទឹម នឹងការដឹងឮ វដ្ត ជីវិត ឪពុកម្តាយនាងខ្ញុំ ឆ្លងកាត់ របប ខ្មែរក្រហម មានតាំងពីការតស៊ូ យ៉ាងលំបាក នោះ នាងខ្ញុំបានប្រាប់ខ្លួនឯងថា ត្រូវតែធ្វើអោយ ខ្លួន ឯង និង ឪពុកម្តាយ មាន មោទនភាព អោយ ខាន តែបាន ។

ជាការពិត មកទល់នឹងពេលបច្ចុប្បន្នភាព នាងខ្ញុំបានបម្រើការងារ ជា ពលទាហានអាមេរិក អស់រយៈ ពេល ៧ ឆ្នាំមកហើយ ក្នុងនោះ កំឡុងពេល ៧ ឆ្នាំកន្លងមកនេះ នាងខ្ញុំត្រូវបានបំពេញបេសកម្ម នៅក្នុង ប្រទេស អ៊ីរ៉ាក់ ចន្លោះឆ្នាំ ២០១០ - ២០១១ ក្នុងប្រតិបត្តិការ ដាក់ពង្រាយទ័ព នៅទីនោះ និង ថ្មីៗនេះ បេ សកម្មថ្មីមួយផ្សេងទៀត នៅឯប្រទេស Kuwait ចន្លោះឆ្នាំ ២០១២ និង ២០១៣ ។ ប្រាកដ ណាស់ បទពិ សោធន៍ជីវិតទាំងអស់ដែលកើតមានឡើង នាពេលកន្លងមកនេះ នាង ខ្ញុំពិតជាសប្បាយចិត្តនឹងទទួល យក ខណៈជាឱកាស ដ៏វិសេសមួយ បានជួបជាមួយនឹងបណ្តាពលទាហាន និង កងទ័ព ដ៏អស្ចារ្យមួយ ចំនួន ។ ជាគុណប្រយោជន៍វិជ្ជមាន សម្រាប់បទពិសោធន៍ជីវិត មានជារស់នៅប្រចាំថ្ងៃ នាងខ្ញុំមិនស្តែង ឡើងក្នុងគោលបំណងអាជីវកម្មអ្វីនោះទេ ។ នាងខ្ញុំ មានកិត្តិយស ក្នុងការនិយាយបានថា មានមោទន ភាពក្នុងការបម្រើជាតិ មោទនភាព ក្នុងការស្ថិតនៅក្នុងឈុត សម្លៀកបំពាក់ ពល ទាហាន មិនត្រឹមតែ មោទនភាព ក្នុងការក្លាយជាទាហានអាមេរិក មួយរូប តែប៉ុណ្ណោះ ទេ តែនាងខ្ញុំពិតជាមានមោទនភាព មានដើមកំណើតជាតិខ្មែរ ៕

ដោយ ៖ កុសល
ប្រភព ៖ ហ្វេសប៊ុក