ព័ត៌មានអន្តរជាតិ ៖ គ្រឿងផ្ទុះជាច្រើន មានសេចក្តីរាយការណ៍ លើក ឡើងអោយដឹងថា បានលួច ចេញពីមូលដ្ឋានសព្វាវុធ នៅភាគខាងត្បូងប្រទេសបារាំង ។ គ្រឿងផ្ទុះ ប្រមាណជាង ២០០ ត្រូវ បានឧក្រិដ្ឋជន លួចចេញពីសម្បទា មូលដ្ឋានសព្វាវុធ នៅក្នុងទីក្រុង Miramas ជាការពិត ឧក្រិដ្ឋ ជន នៅតែអាចសម្រេចជោគជ័យ លួចរបស់ ពួកគេយ៉ាងសម្ងាត់ ជាទីបំផុត បើទោះបីជា មានការ ពង្រឹង និង ពង្រីក ប្រព័ន្ធសន្តិសុខយ៉ាងណាក៏ដោយចុះ បន្ទាប់ពីមានសកម្មភាព វាយប្រ ហារភារ វកម្ម ចម្បងៗដល់ទៅ ២ លើក អំឡុងឆ្នាំ ២០១៥ ។

របាយការណ៍ បន្តបញ្ជាក់អោយដឹងថា គ្រឿងផ្ទុះ ដែលរួមមាន គ្រាប់បែកដៃ៤០គ្រាប់ត្រូវបានលួច យកពីមូលដ្ឋាន អាវុធយុទ្ធភ័ណ្ឌ ដែលមាន រយៈ ចម្ងាយ ប្រមាណ ៦០ គ.ម ភាគខាងកើតឆៀង ខាងត្បូង ទីក្រុង Marseille ។ ក្រុមអ្នកតាមដាន និងស៊ើបអង្កេតកំពុងតែព្យាយាមស្វែងរកវិសាល ភាពនៃការវាយឆ្មក់ ខណៈមិនបានលើកឡើងថា គ្រឿងផ្ទុះផ្សេងទៀតច្រើនជាងនេះ បាត់បង់នោះ ទេ ។ គួរបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន ដែលជាចោរចិត្តសឿងមួយក្រុមនេះ បានចេញប្រតិបត្តិការឆ្មក់ លួចអាវុធយុទ្ធភ័ណ្ឌខាងលើ ពីមូលដ្ឋាន ដែលមានទំហំដល់ទៅ 200-acre ជាមូលដ្ឋានប្រើប្រាស់ ជា មជ្ឈមណ្ឌលដឹកជញ្ជូន សម្រាប់ប្រតិបត្តិការ បរទេស ប្រទេសបារាំង នាដើមសប្តាហ៍ ថ្ងៃច័ន្ទ ។

អភិបាលក្រុង Miramas លោក Frederic Vigouroux អោយដឹងថាលោកពិតជាមានការព្រួយបារម្ភ ជាខ្លាំង ពាក់ព័ន្ធនឹងករណី ចោរលួច គ្រឿងអាវុធយុទ្ធភ័ណ្ឌ ពីមូលដ្ឋានយោធាខាងលើ ដែលមាន ក្រុមការងារ យោធា បម្រើការ ដល់ទៅ ២០០ នាក់ និង ជន ស៊ីវិល មួយចំនួនឯទៀត ។ អភិបាល ក្រុងដដែលបន្តអោយដឹងថា មូលដ្ឋាន យោធា អាវុធយុទ្ធភ័ណ្ឌ ខាងលើ គឺជាមូលដ្ឋាន ដ៏ធំបំផុត ប្រចាំ ខេត្ត Provence ប្រទេសបារាំង ។ លោក Frederic បញ្ជាក់ ក្តែងៗ អោយដឹងថា ៖ សម្បទា យោធាមួយកន្លែងនេះ គឺមានសុវត្ថិភាពខ្ពស់ និង មានការយាមកាម តឹងរឹងបំផុត គ្រប់បណ្តា ភ្នាក់ ងាររដ្ឋ មានភាពអន្ទះសា ជាខ្លាំង ពាក់ព័ន្ធនឹងករណីដ៏កម្រ និងកើតមាន ឡើងមួយនេះ ។ លោក បន្ថែមអោយដឹងថា លោកពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលក្រុមចោរ ដែលជាឧក្រិ ដ្ឋជននោះ អាចឈានជើងចូលសម្បទាយោធា ដែលមានការពង្រឹង សន្តិសុខខ្លាំង ខណៈក្រោយ មកទើបបែកធ្លាយអោយដឹងថា តាមពិតទៅ គ្មាន កាម៉េរ៉ា សុវត្ថិភាព ត្រូវបានគេបំពាក់ឡើង នៅ តាមរបងមូលដ្ឋាន សព្វាវុធនោះឡើយ ។

ទន្ទឹមនឹងការព្រួយបារម្ភ លោកសង្កត់ធ្ងន់អោយដឹងថា ៖ ច្រើនជាង សត្វ សុនខ ក្នុងនោះ សម្បទា មួយចំនួនផ្សេងទៀត ត្រូវតែប្រើជាចាំបាច់ ក្នុងការរក្សា អោយបាន នូវ សុខសុវត្ថិភាពដល់ គ្រឿង អាវុធយុទ្ធភ័ណ្ឌ ។ ជាក់ស្តែង ក្រុមឧក្រិដ្ឋ (ចោរ) អាចវាយឆ្មក់បាន ដោយ ធ្វើដំណើរឆ្លងកាត់ តាម របងតែមួយមុខគត់ ដូច្នេះ ទីនោះហើយ ត្រូវតែយកចិត្តទុកដាក់ជាសំខាន់ ។ ប្រជាជនទូទាំងក្រុង កំពុងតែយកចិត្តទុកដាក់ ចំពោះព័ត៌មានក្តៅមួយនេះ ដូច្នេះ មន្រ្តីពាក់ព័ន្ធ ចូរចេញបទអន្តរាគមន៍ និងស៊ើបអង្កេត៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ