CamNews

រូបចម្លាក់មនុស្សធាត់​ អាក្រាត​កាយ​ ដូចបេះបិទទៅនឹង មនុស្សពិត

ស្នាដៃ​រូបចម្លាក់​ទាំងឡាយ ស្ដីអំពី​មនុស្ស​ធាត់​ជ្រុល បាន​បង្កប់​នូវ​ខ្លឹមសារ​អប់រំ នឹង​ខ្លឹមសារ​អថ៌​កំបាំង​ផ្សេងទៀត ដែល​យើង​គួរ​យកមក​ពិចារណា។

វិចិត្រករ ជនជាតិ​ចិន​ម្នាក់ ឈ្មោះ Mu Boyan បាន​នាំមក​នូវ​បណ្ដា​រូបចម្លាក់ធំៗ ស្ដែងឡើង​អំពី​ទិដ្ឋភាព​បែប​កំប្លែង​របស់​មនុស្ស​ធាត់ បញ្ចេញ​កាយវិការផ្សេងៗពីគ្នា ប្រកបដោយ​ភាពរស់រវើក ចូលរួម​ព្រឹត្តិការណ៍​តាំង​ពិ​ពរណ៍​មួយ។

ដូច្នេះ តើ​រូបចម្លាក់​ទាំងអស់នេះ បាន​នាំមក​នូវ​សារ​អ្វីខ្លះ ជូន​ដល់​សាធារណជន ? តើ​ភាពធាត់​គឺជា​អ​ម្រែ​ក​ធ្ងន់​មួយ​របស់​សង្គម ឬ​វា​គ្រាន់តែ​ជា​សិទ្ធិ​របស់​មនុស្សម្នាក់?

សូម​ទស្សនា​រូបភាព និង​ព័ត៌មានខ្លះៗ ស្ដីអំពី​សុខភាព ទាក់ទិន​នឹង​មនុស្ស​ធាត់ ៖

អង្ការ​សុខភាព​ពិភពលោក បានផ្ដល់​អត្ថន័យ​ចំពោះ​ភាពធាត់​ថា ជា​ស្ថានភាព​ប្រមូល​ខ្លាញ់​ច្រើន​ហួស និង​មិនមាន​លក្ខណៈ​ធម្មតា នៅលើ​ផ្នែក​មួយ ឬ​នៅ​ទូទាំង​រាងកាយ។

អ្នក​ធាត់​លើស​ទម្ងន់ ក្រៅពី​ផលវិបាក​ក្នុងការ​ធ្វើ​ចលនា ផ្លាស់​ទី ពួកគេ​ក៏ត្រូវ​ប្រឈម​នឹង​ជម្ងឺ​មួយចំនួន ដែល​អាច​គំរាម​ដល់​អាយុជីវិត ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ដែល​អាច​នាំទៅរក​ជម្ងឺ​ស្ទះ​ស​សៃ​ឈាម ជម្ងឺ​ទឹកនោមផ្អែម និង​ជ​ម្ងែ​ដ៏​កាច​សាហាវ គឺ​មហារីក។ល។

នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ដូច​កម្ពុជា​ជាដើម មនុស្ស​ធាត់​ហួស គឺ​កើតមាន​ទន្ទឹមនឹង​មនុស្ស​ខ្វះ​ជីវិត​ជាតិ​បំប៉ន ប៉ុន្ដែ​មនុស្ស​ធាត់​ហួស មាន​ច្រើន​នៅតែ​ក្នុង​តំបន់​ទីក្រុង ចំណែក​មនុស្ស​ស្គម​ខ្វះ​ជីវជាតិ មាន​ច្រើន​នៅ​ជនបទ។

អ្នកមាន​ជម្ងឺ​ធាត់​ហួសពេក រហូតដល់​ពិបាក​ក្នុងការ​គ្រប់គ្រង​ខ្លួនឯងបាន ប្រសិន​មិន​បង្ក​ការលំបាក​ដល់​សង្គម ក៏​អាច​ជះឥទ្ធិពល​មិនល្អ ឬ​ជា​អ​ម្រែ​កមួយ​របស់​ក្រុមគ្រួសារ​ពួកគេ។

ដូច្នេះ ដើម្បី​ធ្វើឱ្យ​ខ្លួន​អាច​ចៀសវាង​បាន​នូវ​ជម្ងឺ​ធាត់ អ្នក​គួរតែ​សិក្សា​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ អំពី​មូលហេតុ​ដែលនាំឱ្យ​រាងកាយ​លើស​ទម្ងន់ និង​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ។

ដោយ ៖ តារា
ប្រភព ៖ Juxtapoz Magazine/k14