ក្លិនមាត់ស្អុយ ឬ ខ្យល់ដកដង្ហើមមិនល្អ គឺជារឿងមួយដ៏គួរឱ្យខ្មាស់អៀនបំផុត សំរាប់មនុស្ស
គ្រប់រូប ជាពិសេស នៅក្នុងចំណោមហ្វូងមនុស្សដ៏ច្រើន។ ប៉ុន្តែ វាគឺជាបញ្ហា ដ៏សាមញ្ញមួយ
ដែលមាន វីធីជាច្រើន អាចកំចាត់បញ្ហាទាំងនេះបាន។

ខាងក្រោមនេះ គឺជាវិធី មួយចំនួន អាចជួយអ្នកកំចាត់ក្លិនមាត់ស្អុយ និង ខ្យល់ដកដង្ហើមមិន
ល្អ និង ជួយថែរក្សាសុខភាពមាត់ធ្មេញ បានជារៀងរាល់ថ្ងៃ។

បញ្ឈប់ការទទួលទានស្ករកៅស៊ូ៖ ស្ករកៅស៊ូ ឬ វត្ថុដែលមានរសជាតិផ្អែម ច្រើនពេក
អាចធ្វើឱ្យធ្មេញរបស់អ្នក ខូច បន្ទាប់មកនឹងធ្វើឱ្យមាត់ និង ធ្មេញរបស់អ្នក ចាប់ផ្តើមមានក្លិន
មាត់មិនល្អ ដោយសារតែ ជាតិផ្អែម ទាំងនោះ មាននៅជាប់ធ្មេញ និង មកពីអ្នក មិនបានសំ
អាតធ្មេញរបស់អ្នក ឱ្យបានស្អាតល្អ ក្រោយពីទទួលទានរួច។

ដុសសំអាតធ្មេញ ២ដងក្នុង ១សប្តាហ៍៖ ដុសសំអាតធ្មេញរបស់អ្នកឱ្យបាន ២នាទីទៅ
៣នាទី យ៉ាងហោចណាស់ ២ដងក្នុង ១សប្តាហ៍ ដើម្បីសំអាតកាកសំណល់ចំនីអាហារ ដែល
នៅជាប់ចន្លោះធ្មេញ។ ជាពិសេស មុនពេលចូលគេង អ្នកត្រូវដុសសំអាតធ្មេញ ជាមួយនឹង
ទឹកសូដា ដើម្បីកាត់បន្ថយជាតិអាស៊ីត និង បាក់តេរី នៅក្នុងមាត់ ដែលបង្កឱ្យ អ្នកមានក្លិន
មាត់ស្អុយ និង ខ្យល់ដកដង្ហើមអាក្រក់។

ឈប់ជក់បារី៖ ការជក់បារី ក៏ជាមូលហេតុមួយផងដែរ ដែលបណ្តាលឱ្យមាត់មានក្លិនស្អុយ
ដោយសារតែ ផ្សែង និង សារធាតុដែលមាននៅក្នុងបារី នឹងនៅជាប់ក្នុងមាត់ និងធ្មេញរបស់
អ្នក ធ្វើឱ្យរបស់អ្នកឡើងពណ៌លឿង និង មានក្លិនស្អុយ។ ដូច្នេះ ប្រសិនបើអ្នកចង់បានមាត់
ធ្មេញមានក្លិនល្អ សូមបោះបង់ការជក់បារីចោល ជាការស្រេច។

ដុស ឬ ជូតសំអាតអណ្តាល ឱ្យបានស្អាត៖ ដុសជូតអណ្តាលរបស់អ្នក ឱ្យបានស្អាត
ល្អ ដើម្បីសំអាត កាក់សំណល់ដែលនៅជាប់នឹងអណ្តាល ដែលធ្វើឱ្យអ្នកពិបាកភ្លក់រសជាតិ
និង បត់អណ្តាលរបស់អ្នក។ អ្នកអាចរកទិញឧបករណ៍ សំរាប់ដុសសំអាតអណ្តាត នៅតាម
ទីផ្សារ ឬ ផ្សារទំនើប។ ប្រសិនបើ អ្នកគ្មានឧបករណ៍ សំរាប់សំអាតអណ្តាត អ្នកអាចប្រើ
ច្រាសដុញធ្មេញ ដុសសំអាតអណ្តាតរបស់អ្នកបាន។

ឱ្យពេទ្យធ្មេញពិនិត្យ៖ វិធីដ៏ល្អ គឺទៅពិនិត្យសុខភាព មាត់ធ្មេញ នៅកន្លែងពេទ្យធ្មេញ
ដោយផ្ទាល់ ដើម្បីឱ្យប្រាកដថា ធ្មេញរបស់អ្នកមានបញ្ហាអ្វីមួយជាក់លាក់។ ប្រសិនបើ ធ្មេញ
របស់អ្នក ខូច ឬ មានបញ្ហាអ្វីមួយនោះ គឺអាចព្យាបាលទាន់ពេលវេលា។ ជាពិសេស ត្រូវទៅ
ពិនិត្យសុខភាពមាត់ធ្មេញរបស់អ្នក រៀងរាល់ ៦ខែម្តង ដើម្បីទទួលនូវភាពជឿជាក់ និង ទុក
ចិត្តថា អ្នកមានសុខភាពមាត់ធ្មេញល្អ៕

ដោយ៖ វណ្ណៈ
ប្រភព៖ deltadentalins