(អាមេរិក)៖ នាង Selena Gomez សឹងតែធ្វើឲ្យផ្អើលពិភពអ៉ីនធឺណេត ដោយសារតែរូបភាពដ៏សិចស៊ីរបស់នាង ដែលបានបង្ហោះ កាលពីថ្ងៃទី១២ ខែមករា កន្លងទៅនេះ ដែលមានទាំងអ្នកស្រឡាញ់គាំទ្រ និងអ្នកស្អប់បានចូលទៅសរសេរមតិជាច្រើន ក្នុងបណ្តាញសង្គមមុននឹងរូបភាពនោះ ត្រូវបានលុបចោលទៅវិញ។

រូបភាពដ៏សិចស៊ី បង្ហាញដងខ្លួនមួយល្វែង ចុះមកក្រោមត្រូវបានអ្នកមិនចូលចិត្ត បានសរសេររិះគន់តារាស្រីរូបនេះ មិនសំចៃ ប៉ុន្តែ Selena បែរជាយល់ថា អ្វីដែលនាងកំពុងធ្វើ គឺនាងមានអារម្មណ៍ថា ខ្លួនឯងពោរពេញដោយភាពជឿជាក់ ហើយក៏គ្មានរឿងអ្វីដែលអាម៉ាស់ដែរ។ គ្រាន់តែពីរថ្ងៃប៉ុ ណ្ណោះ បន្ទាប់ពីនាង និងដៃគូវ័យ២៦ឆ្នាំ Abel Tesfaye បានណាត់ជួបគ្នា នៅយប់មួយ នៅឯភោជនីយដ្ឋាន Giorgio Baldi រូបភាពរបស់អ្នកទាំងពីរ ក៏បានលេចចេញលើបណ្តាញសង្គម បង្ហាញពីភាពរ៉ូមែនទិច និងបញ្ចេញភាពផ្អែមល្ហែម ដោយស្នាមថើបរបស់ពួកគេ ទៀតផង។

រូបភាពនេះ ហាក់មិនមានភាពជាឯកជន របស់ Selena ឡើយ ព្រោះនាងតែងត្រូវបានគេលួចប្រម៉ាញ់ រូបភាពបានគ្រប់ពេល ហើយចែកចាយពេញអ៉ីនធឺណេត ប៉ុន្តែទោះ ជាយ៉ាងណា តារាស្រីរូបនេះ ហាក់មិនខ្វល់នឹងការរិះគន់ឡើយ សំខាន់គឺនាងពេញចិត្តអ្វី ដែលខ្លួនកំពុងធ្វើ និងតម្រូវការរបស់អ្នកគាំទ្រ ប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង