បាត់ដំបងមានទីតាំងនៅភាគពាយព្យប្រទេសកម្ពុជា។ ខេត្តនេះមានប្រជាជនច្រើនជាងគេចំណាច់ថ្នាក់ទីពីរបន្ទាប់ពីទីក្រុងភ្នំពេញ។ ទីក្រុងរបស់ខេត្តនេះក៏មានឈ្មោះបាត់ដំបងដែរ ហើយតែងតែជាគោលដៅធ្វើដំណើរដ៏មានប្រជាប្រិយដោយសារប្រាសាទបុរាណ ស្ថាបត្យកម្មសម័យអាណានិគមបារាំង និងទីសក្ការបូជាព្រះពុទ្ធសាសនា។

បើអង្គុយនៅលើមាត់ស្ទឹងសង្កែភាគអាគ្នេយ៍នៃទន្លេសាប ក្រុងបាត់ដំបង ជាបេះដូងនៃជង្រុកស្រូវរបស់ប្រទេសកម្ពុជា ហើយរក្សាអារម្មណ៍បែបជនបទ។ តាមដងផ្លូវពោរពេញទៅដោយអាគារបន្សល់ពីសម័យអាណានិគមនិយមបារាំងដែល បានថែរក្សាយ៉ាងល្អ រួមនឹងផ្ទះបុរាណរបស់ប្រជាជនកម្ពុជា។ នៅជនបទជិតនោះជាវត្តអារាមចាស់ៗ ប្រាសាទបុរាណសម័យអង្គរ រូងភ្នំ ទឹកជ្រោះ និងវាលពិឃាតសម័យខ្មែរក្រហម។

កន្លែងគួរអោយចាប់អារម្មណ៍មានរួម ទាំង ភ្នំសំពៅ ជាភ្នំដែលមានឆ្លាក់ជារូបព្រះពុទ្ធ ប្រាសាទស្នឹងសតវត្សរ៍ទី១២ វត្តបាណន់ ដែលជាប្រាសាទសម័យអង្គរ ដែលសព្វថ្ងៃជាទីសក្ការៈបូជាព្រះពុទ្ធសាសនា វត្តបាយតម្រាំជាកន្លែងដែលមានជម្រកប្រចៀវរស់នៅរាប់ពាន់ និងវត្តឯកភ្នំ៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia