CamNews

ដួង ម៉ានិច និង​អាន គុណកូឡា បណ្តើរ​​​គ្នា​ចេញ​​ទៅ ​ប្រទេស​កូរ៉េ

(ភ្នំពេញ)៖ តារាចម្រៀងប្រុស របស់ផលិតកម្មសាន់ដេ លោក អាន គុណកូឡា ខណៈ​ដែល​ទីផ្សារចម្រៀង ក្នុងស្រុកមានភាពមមាញឹកខ្លាំងគួរសម ជាពិសេសតាមឆាកប្រគំតន្រ្តី​បណ្តាខេត្តនានា ថ្មីៗនេះ លោកត្រូវបានការអញ្ជើញ ចេញទៅច្រៀង-សម្តែង លើទឹកដីប្រទេសកូរ៉េ ជាមួយវ​ត្តមានតារា​ស្រី​ស្រស់ស្អាត ពីរ​រូប គឺកញ្ញា ដួង ម៉ានិច និងកញ្ញា ប៉ែន ស្រីពេជ្រ។

ដំណើរឆ្លងប្រទេស របស់តារាប្រុសរូបសង្ហា លោក អាន គុណកូឡា រួមជាមួយតារាស្រីកញ្ញា ដួ​ង ម៉ានិច និង កញ្ញា ប៉ែន ស្រីពេជ្រ ទៅកាន់ប្រទេសកូរ៉េនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ។ ដំណើរចាកចេញពីស្រុកខ្មែរ ពីសំណាក់តារាចម្រៀង និងសម្តែងប្រុស-ស្រីខ្មែរទាំង៣ដួងនេះ ត្រូវបានការធានា​ដោយមជ្ឈមណ្ឌល ព្រះពុទ្ធសាសនាខ្មែរ ដែលបា​នរៀបចំកម្មវិធីជួបជុំគ្នា ជាគ្រួសារខ្មែរ នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ក្នុង​ គោលបំណងអបអរសាទរឱកាស ពិធីបុណ្យចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោក អាន គុណកូឡា បាននិយាយប្រាប់ឲ្យដឹងថា នេះជាលើកទី១ដែលលោក​ បាន​ចេ​ញ​ទៅចម្រៀង-សម្តែង នៅប្រទេសក្រៅប្រទេស ហើយក៏ជារឿងមួយ ដ៏អស្ចារ្យសម្រាប់លោកផ​ងដែ​រ អា​ចមានឱកាសចេញ ទៅបង្ហាញសមត្ថភាព នៅលើទឹកដីប្រទេសកូរ៉េ ដើម្បីចែកជូនពុកម៉ែបងប្អូន ពលករខ្មែររស់នៅទីនោះ បានរាំ​លេងកំសាន្តសប្បាយនា ឱកាសរដូវបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។

តារាចម្រៀងប្រុស លោក អាន គុណកូឡា បានបន្តថា «ខ្ញុំមានភាពសប្បាយរីករាយ និងរំ​ភើប​ខ្លាំងចំពោះខ្លួនឯង ដែលបានឱកាសចូលរួមច្រៀង-សម្តែង លើទឹកដីប្រទេសកូរ៉េ ដោយមានការរួម​ដំណើរ ពីសំណាក់តារាស្រីពីរដួងផ្សេងទៀត គឺកញ្ញា ដួង ម៉ានិច និងកញ្ញា ប៉ែន ស្រីពេជ្រ។ ពួក​គេយើងចេញទៅនេះ មានរយៈពេលស្នាក់នៅទីនោះ ត្រឹមតែ៥ថ្ងៃទេ នឹងត្រូវវិលត្រឡប់មក ដល់ស្រុកខ្មែរវិញ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦»។

ជាមួយគ្នានេះដែរ កញ្ញា ដួង ម៉ានិច និងកញ្ញា ប៉ែន ស្រីពេជ្រ ក៏បានបង្ហាញពីអារម្មណ៍​ សប្បា​យ​រីករាយដែរថា ពួកយើងទាំងពីរនាក់ក៏មិនខុសគ្នា ជាមួយបង អាន គុណកូឡា ដែរ ព្រោះនេះ​ជាឱកាសលើកទី១សម្រាប់ពួកខ្ញុំ ដែលទទួលបានការធានាចេញ ទៅច្រៀង-សម្តែងរយៈ​ពេ​ល​៥​ថ្ងៃ ដើម្បី​ចែកជួនបងប្អូន​ពលករខ្មែរ រស់នៅទីនោះ បានរាំលេងកំសាន្តនារដូវចូលឆ្នាំខ្មែរ។​ ដូច្នេះពួកខ្ញុំទាំងអស់គ្នា ក៏សង្ឃឹមថា នឹងត្រូវបានទទួលស្វាគមន៍ គាំទ្ររាក់ទាក់យ៉ាងកក់ក្តៅ ពីបងប្អូនខ្មែរកំពុងរស់នៅទីនោះ ព្រមជាមួយភាពជោគជ័យ វិលត្រឡប់មកស្រុកខ្មែរវិញ៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី