ស្រះកែវ ៖ អាជ្ញាធរថៃ ប្រចាំខេត្ត ស្រះកែវ បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ខ្លូនរបស់ ដែលនៅរស់ នៅក្នុងប្រទេសកម្ពុជា កុំឲ្យចាញ់បោក បុរសកម្ពុជាម្នាក់ ស្លៀកសពាក់ស តាំងខ្លួនជាព្រះសិអារ្យាមេត្រីយ៍ ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា ឧត្តសេនីយ៍ លើកភុង សិរិវ៉ាត់ នាយរងសេនាធិការ យោធា ទទួលបន្ទុករក្សាសន្តិសុខប្រចាំខេត្ត ស្រះកែវរបស់ថៃ បានថ្លែងថា បន្ទាប់ពីទទួលព័ត៌មានពីពលរដ្ឋថៃ ដែលរស់នៅក្នុងប្រទេសកម្ពុជា តាមបណ្តេញសង្គម Line បានធ្វើផ្ញើរូបភាព២ សន្លឹក បង្ហាញពីសកម្មភាព បុរសកម្ពុជាម្នាក់ ស្លៀកសពាក់ស ដែលបានតាំងជាព្រះសិរិអារ្យមេត្រីយ៍ ឬ បុគ្គលអស្ចា មានបុណ្យបារមីខ្ពស់ ជាហេតុធ្វើឲ្យព្រះសង្ឃ និង មនុស្សជាច្រើនលុងជឿ ថ្វាយបង្គំ និងនាំយក យកមាសប្រាក់ ទៅថ្វាយយ៉ាងសន្ធឹកសន្ធាប់ ក្នុង មានពលរដ្ឋថៃផងដែរ។

លោក លើកភុង បានបញ្ជាក់ថា បច្ចុប្បន្ន អង្គភាពលោក បានចេញសេចក្តីប្រកាស ដាស់តឿន របស់ប្រជាពលរដ្ឋថៃ ដែលរស់នៅក្នុងប្រទេសកម្ពុជា និង ប្រទេសថៃក្តី កុំឲ្យលុងជឿបុគ្គលខាងលើជា ដាច់ខាត ព្រោះអាចខាតបង់ទ្រព្យសម្បត្តិផ្ទាល់ ដោយសារតែមានជំនឿខ្វះការពិចារណាបែបនេះ។

ប្រភពព័ត៌មាន បានអះអាងថា បច្ចុប្បន្ន បុរសតាំងខ្លូនជាព្រះនេះ បានរត់គេចខ្លួនបាត់ចេញពីវត្តហើយព្រោះតែមិនអាចទ្រាំនឹងការសម្ពាធពីប្រជាពលរដ្ឋកម្ពុជា អាជ្ញាធរ និង តាមបណ្តេញ សង្គម Facebook និង Line ជាដើម ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល