CamNews

"តម្រុយ" រកឃើញ បំណែក​យន្តហោះ នៅ​ឆ្នេរ Mozambique «​ទំនង​» ជា​របស់ MH370

(​អាមេរិក​)៖ បំណែក ​យន្តហោះ​មួយ ដែល​រកឃើញ​នៅលើ​ឆ្នេរ​នៃ​ប្រទេស Mozambique ដែល​ព្រំដែន ​ដ៏​វែងឆ្ងាយ​ជាប់​នឹង​សមុទ្រ​ឥណ្ឌា កាលពី​ចុង​សប្ដាហ៍​មុន «​ទំនង​» ជា​បំណែក​របស់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ម៉ាឡេស៊ី MH370 ដែល​បាត់​ជិត​ពីរ​ឆ្នាំ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ CNN នៅ​ប៉ុន្មាន​នាទី​មុននេះ​។​

​ មន្ត្រី​ជំនាញ​អាមេរិក បាន​ប្រាប់​សារព័ត៌មាន CNN នៅ​មុន​នេះ​ថា បំណែក​ថ្មី ដែល​ទើបតែ​ប្រទះឃើញ​នោះ ទំនងជា​របស់​យន្តហោះ ដឹក​អ្នកដំណើរ​របស់​ម៉ាឡេស៊ី MH370 ដែល​បាន​បាត់​កាលពី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៤ ជាមួយនឹង​មនុស្ស ២៣៩​នាក់​។​

​ របាយការណ៍​ដោយ​គ្មាន​ភស្ដុតាង​នេះ ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី ច្រានចោល និង​បាន​និយាយថា វា​ជា​ការសន្និដ្ឋាន​ទាំង «​ប្រថុយប្រថាន​» ខណៈ​ដែល​ការស៊ើបអង្កេត​មិន​ទាន់​បញ្ចប់​។​

​ កាលពី​ពាក់កណ្ដាល​ខែ​មករា កន្លងទៅនេះ ក៏​មាន​ការប្រទះឃើញ​បំណែក​យន្តហោះ​មួយ​នៅក្នុង​ប្រទេស​ថៃ ដោយ​អ្នកនេសាទ​ម្នាក់ និង​ត្រូវបាន​គេ​សន្និដ្ឋាន​ថា ជា​របស់​យន្តហោះ MH370 ប៉ុន្តែ​ក្រោយពី​ធ្វើការ​ស៊ើបអង្កេត​ចប់ ទើប​ដឹងថា បំណែក​នោះ​មិនមែន​ជា​របស់ MH370 ទេ​។​

​ គួរ​បញ្ជាក់​ផង​ដែរ​ថា ដំណឹង​ទាក់ទង​នឹង MH370 ដែល​ទទួលបាន​ចុងក្រោយ​បំផុត​គឺ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៥ មាន​អ្នកនេសាទ​នៅ​កោះ Reunion បាន​ប្រទះឃើញ​ស្លាប​យន្តហោះ​មួយ ហើយ​ក្រោយពី​ធ្វើការ​ស៊ើបអង្កេត​ចប់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak បានបញ្ជាក់​ថា ស្លាប​យន្តហោះ​ដែល​រកឃើញ​នៅលើ​កោះ Reunion គឺជា​របស់​យន្តហោះ MH370 យ៉ាង​ពិតប្រាកដ​៕

ប្រភព ៖ ប៊ីប៊ីស៊ី និង ស៊ីអិនអិន

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី