សុខភាពផ្លូវភេទ៖ យើងទាំងអស់គ្នាសុទ្ធតែដឹងថា ការរួមភេទអាចធ្វើឲ្យពួកយើងមានអារម្មណ៍ល្អ ទទួលបានសម្រើបលើរាងកាយ និងដល់ចំណុចកំពូល ប៉ុន្តែតើដំណើរការនេះមានឥទ្ធិពលដល់សុខភាពយ៉ាងដូចម្តេចទៅ? តើវាពិតជាជួយឲ្យយើងមានសុខភាពល្អ និងរស់នៅប្រកបដោយសុភមង្គលយ៉ាងយូរអង្វែងមែនទេ?

ការសិក្សាក្នុងពេលថ្មីៗនេះបានបង្ហាញឲ្យឃើញថា បុរសដែលរួមភេទជាញឹកញាប់ (ចាប់ពីបីដងឡើងទៅក្នុងមួយសប្តាហ៍) អាចមានជីវិតរស់នៅបានយូរជាងអ្នករួមភេទតែម្តង ឬពីរដងក្នុងមួយសប្តាហ៍ទៅទៀត។ មានកត្តាមួយចំនួនតូចដែលមានឥទ្ធិពលលើរឿងនេះដូចជា បុរសដែលឈឺមិនសូវជារួមភេទបានច្រើនដូចបុរសដែលមានសុខភាពល្អ នោះទេ។ នេះគឺជាការរកឃើញមួយចំនួនដែលទាក់ទងគ្នារវាងការរួមភេទ និងព្យាបាលជំងឺ។

សិចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង
ការសិក្សាមួយដែលបានចុះផ្សានៅក្នុងសារព័ត៌មាន Journal of the American College of Cardiology បានរកឃើញថា បុរសងាប់លិង្គមាន ៥៨%ទំនងជានឹងកើតជំងឺបេះដូង-សរសៃឈាម ប៉ុន្តែរឿងនេះមិនបានថា ការរួមភេទជាទៀងទាត់ជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងនោះទេ។ ការងាប់លិង្គ និងជំងឺបេះដូងគឺគ្មានអ្វីខុសគ្នាទេ ព្រោះសរីរាង្គទាំងពីរនេះតម្រូវឲ្យមានសរសៃវ៉ែន និងអាកទែរីកធំ និងកន្ត្រាក់ឲ្យបានត្រឹមត្រូវទៅកន្លែងរបស់វានីមួយៗ។

ការជក់បារី ទម្លាប់មិនសូវញ៉ាំអាហារ កង្វះការហាត់ប្រាណ និងរបៀបរស់នៅដោយអស់សង្ឃឹម សុទ្ធតែអាចប៉ះពាល់ដល់មុខងាររបស់សរសៃឈាមវ៉ែន និងអាកទែបានទាំងអស់ ដូច្នេះការរួមភេទមិនមែនជាឱសថផ្តល់នូវការព្យាបាល និងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងការងាប់លិង្គទេ ប៉ុន្តែវាជាមធ្យោបាយមួយដែលអ្នកអាចព្យាបាលរាងកាយដោយខ្លួនឯងទៅវិញ ទេ។
ការសិក្សាបានផ្តោតទៅលើឥទ្ធិពលរបស់អ័រម៉ូនចំណង់ផ្លូវភេទ ការស្រើបស្រាល និងការឈានដល់ចំនុចកំពូល។ Dehydroepiandrosterone (DHEA) និង Testosterone ទាំងពីរនេះជាអ័រម៉ូនចំណង់ផ្លូវភេទ ដែលមានទំនាក់ទំនងក្នុងការកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង- សរសៃឈាម និងការពារដល់សាច់ដុំបេះដូងក្រោយពេលមានជំងឺគាំងបេះដូង។

សិចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត
អ្នកឯកទេសខាងជំងឺបេះដូងមួយចំនួនជឿថា ពួកគេបានមើលឃើញនូវទំនាក់ទំនងគ្នាមួយរវាង ការមិនសូវបាញ់ទឹកកាម និងជំងឺមហារីកក្រពេញប្រូស្តាត។ មានការយល់ដឹងតិចតួចណាស់អំពីមុខងាររបស់ក្រពេញប្រូស្តាត អ្វីដែលវាផលិត និងរក្សាទុកទឹកកាម។ ដូច្នេះការដែលរក្សាទុកទឹកកាមយូរពេក មិនមែនជារឿងល្អទេ ព្រោះវាប្រៀបបាននឹងអាងទឹកមួយដែលមិនមានការផ្លាស់ប្តូរទឹកចេញចូល ទាល់តែសោះ។

រាងកាយរបស់យើងគឺមានចលនាចេញចូល បំពេញឡើងវិញនូវអ្វីដែលបាត់បង់ ដូច្នេះនៅពេលទឹកក្នុងក្រពេញប្រូស្តាតនៅតែដក់ជាប់រហូត ដល់ពេលមួយវានឹងក្លាយទៅជាពុលស្រូបចូលទៅក្នុងរាងកាយយើងទៀត និងបង្កទៅជាខូចមុខងារក្រពេញប្រូស្តាត ឬក្រពេញប្រូស្តាតរីកធំ ព្រមទាំងចេញជាមហារីកទៀតផង។ ការបញ្ចេញទឹកក្នុងក្រពេញប្រូស្តាតជាញឹកញាប់តាមរយៈការបាញ់ទឹកកាម គឺជាមធ្យោបាយដ៏ល្អមួយដើម្បីឲ្យវាមានសុខភាពល្អ។ ទោះបីជាយ៉ាងណាក៏ដោយដើម្បីបញ្ចេញទឹកក្នុងក្រពេញប្រូស្តាតឲ្យអស់តែ ម្តង អ្នកត្រូវតែផ្តល់នូវការម៉ាស្សាពីម្រាមដៃបន្ថែមទៀត ព្រោះវានឹងជួយឲ្យវាផលិតបានទឹកកាមថ្មីដែលសម្បូរទៅដោយអុកស៊ីសែន និងសារធាតុចិញ្ចឹម។

សិចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
សាកលវិទ្យាល័យ Wilkes នៅអាមេរិកបានបង្ហាញឲ្យឃើញថា មនុស្សដែលរួមភេទបានពីរដងក្នុងមួយសប្តាហ៍នឹងមានកម្រិតអង់ទីករ IgA (Immunoglobulin A) ក្នុងឈាមខ្ពស់ សម្រាប់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ ការសិក្សាមួយផ្សេងទៀតនៅឯសាកលវិទ្យាល័យ Ohio បានរកឃើញថា ការឈានដល់ចំនុចកំពូលក្នុងពេលរួមភេទកាន់តែច្រើនជួយបង្កើនដល់កម្រិត កោសិការ T3 និង T4 Lymphocyte Cells (កោសិការគ្រាប់ឈាមសដែលផលិតអង់ទីករដើម្បីសម្លាប់មេរោគ) រហូតដល់ ២០%ឯណោះ។

សិចគឺជាថ្នាំបំបាត់ការឈឺចាប់
សម្រើប ផ្លូវភេទ និងការឈានដល់ចំនុចកំពូល ជួយជម្រុញឲ្យរាងកាយផលិតសារធាតុ Endorphins ដែលគេស្គាល់ថាជា ថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែវាមិនមែនជាកត្តាសំខាន់នៅឡើយទេ។ អ័រម៉ូន Oxytocin បានក្លាយទៅជាវត្ថុវិភាគថ្មីមួយសម្រាប់អ្នកវិទ្យាសាស្ត្រសិក្សាអំពី ការឆ្លើយតបខាងផ្លូវភេទរបស់មនុស្ស។ សារធាតុគីមីរបស់វាត្រូវបានគេស្គាល់ថា យ៉ាងហោចណាស់ក៏មានការឆ្លើយតបតិចតួចបំផុតសម្រាប់ការភ្ញាប់ទំនាក់ទំនង ជាមួយដៃគូរដែរ។

យោងទៅតាមការសិក្សាមួយចំនួនបានឲ្យដឹងថា អ័រម៉ូន Oxytocin ជួយបង្កើតការបំបាត់ឈឺចាប់រហូតដល់ ១១៥% ដែលវាជាហេតុផលមួយធ្វើឲ្យអ្នកមិនមានការឈឺចាប់អ្វីសោះក្នុងពេល សូកបញ្ចូលលិង្គក្នុងទ្វាមាសរួមភេទ។

សិចកាត់បន្ថយការបាក់ទឹកចិត្ត
បើនិយាយពី ការបាក់ទឹកចិត្ត វាច្រើនតែធ្វើឲ្យបុរសៗលែងមានចំណង់ផ្លូវភេទទាំងស្រុងតែម្តង ។ ការសិក្សាមួយកាលពីឆ្នាំ ១៩៩៩បានរកឃើញថា អ័រម៉ូនសិចត្រូវបានបញ្ចេញឡើងក្នុងកម្រិតមួយខុសៗគ្នា ដោយ Testosterone ថយចុះនៅពេលបុរសបាក់ទឹកចិត្ត។

ទោះបីជាយ៉ាងណា ក៏ដោយ យោងទៅតាមសហគមន៍ជំងឺសរសៃប្រសាទអាមេរិក (American Psychological Society) បានឲ្យដឹងថា បុរស (និងស្ត្រី) ដែលរួមភេទជាទៀងទាត់អាចបំបាត់នូវបញ្ហាបាក់ទឹកចិត្តនោះបាន។ ជាទូទៅ ការហាត់ប្រាណជួយឲ្យមានអារម្មណ៍ល្អ បាន និងការបញ្ចេញអ័រម៉ូនទៀងទាត់ ហើយដោយសារតែកម្រិតអុកស៊ីសែន និងសារធាតុចិញ្ចឹមចូលទៅខួរក្បាលកើនឡើង វាក៏ផ្តល់ឥទ្ធិពលលើរាងកាយទាំងមូលមានសកម្មភាពធម្មតាឡើងវិញបានដែរ ។ ការហាត់ប្រាណតាមបែបរួមភេទជួយកាត់បន្ថយចំនួនសារធាតុ Cortisol ក្នុងខួរក្បាល ដែលវាមាននាទីធ្វើឲ្យមនុស្សស្ត្រេស។ Oxytocin ក៏ជាសារធាតុដ៏សំខាន់មួយទៀតដែរក្នុងការចូលរួមលើសម្រើបផ្លូវភេទ ឈានដល់ចំនុចកំពូល ព្រមទាំងបង្កើនអារម្មណ៍ស្និទ្ធស្នាលសម្រាប់លុបបំបាត់ភាពឯកោ កើតទុក្ខ ព្រមទាំងសម្ពាធក្នុងអារម្មណ៍៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី