ខាងក្រោមនេះជាវិធីងាយៗ ដែលសុភាពបុរសទាំងឡាយ អាចនាំយកទៅសាកល្បង ប្រើនៅពេលគូស្នេហ៍អ្នកកំពុងមានអារម្មណ៍ក្រេវក្រោធ។

-អូនសម្លាញ់ឲ្យបងសុំទោសៈ នៅពេលខ្លះអ្នកមិនចាំបាច់មករវល់អង្គុយ ស្វែងរកចម្លើយគ្រប់ពេលវេលានោះទេ ថាតើរឿងដែលកំពុងនឹងផ្ទុះឡើងនោះ នរណាជាអ្នកខុសនរណាជាអ្នកត្រូវនោះ។ ផ្ទុយទៅវិញតួនាទីរបស់បុរស គឺប្រញាប់ពោលសុំទោសនាង បានកាន់តែឆាប់កាន់តែល្អ។ ទង្វើនេះការពិតមិនមែនជា ការអាប់ឱនខ្លួនឯងក្នុងនាម ជាកូនប្រុសដើមទ្រូង ៥ហត្ថអ្វីនោះទេ ព្រោះទង្វើនេះបានបង្ហាញឲ្យនាងមើលឃើញថា ខ្លួនអ្នកក៏ពេញចិត្តចូលរួមចំណែក ទទួលខុសត្រូវលើរឿងហេតុ ដែលកំពុងនឹងកើតមាននោះដែរ។ ក៏ប៉ុន្តែនៅមានចំណុចមួយ ដែលអ្នកមិនគួរភ្លេចនោះ គឺនៅពេលអ្នកពោលពាក្យសុំទោស គួរប្រើសូរសៀងដែលសម្តែង ឲ្យឃើញពីភាពសោកស្តាយ នៅក្នុងចិត្តពិតៗផងដែរ។ នោះក៏ព្រោះថា ភាគីខាងស្រីនាងអាចដឹងបានថា អ្នកមានការសោកស្តាយពិតមែននៅក្នុងចិត្ត ឬគ្រាន់តែជាលេស ដើម្បីឲ្យរឿងរ៉ាវឆាប់ចប់បាន។

-បងស្រឡាញ់អូន ហើយនឹកអូនខ្លាំងផុតៈ ជឿចុះថា ១០០ភាគរយ ដែលនាងនឹងជឿលើពាក្យដែលពោលថា ស្រឡាញ់ និងនឹកខ្លាំងបំផុតនោះ ព្រោះជាប្រយោគខ្លីៗ ហើយងាយៗ តែកុំភ្លេចថាមានឥទ្ធិពល ចំពោះអារម្មណ៍ក្តៅ ឆេះសន្ធោសន្ធៅយ៉ាងណាក្តី តែក្រោយស្តាប់ឮពាក្យថា ស្រឡាញ់យ៉ាងស្រទន់ហើយនោះ ធានាថា នាងពិតជាស្ងប់អារម្មណ៍ និងព្រមលើកលែងឲ្យមិនខាន។ តែទោះយ៉ាងនេះក្តី មុនពេលអ្នកពោលប្រយោគនេះ តោងចេះមើលពីឱកាសសមស្របផងដែរ មិនមែនពេលនាងកំពុងប្រលះយកមួយឈ្នះដៃ អ្នកបែរជាប្រញាប់ពោលប្រយោគនេះ ដាក់នាងនោះទេ ព្រោះខណៈនោះអារម្មណ៍របស់នាង មិនអាចចាប់យកអត្ថន័យពាក្យនេះបានឡើយ។

-យើងលែងខឹងនឹងគ្នាហើយមែនទេ? មានជាច្រើនលើកច្រើនសាបំផុត ដែលគូស្នេហ៍នីមួយៗច្រើនតែផ្ទុះ រឿងទាស់ទែងគ្នាឡើងក្នុងរឿង ដែលមិនបានការ ឬរឿងមិនទំនងនឹងឈ្លោះប្រកែកគ្នា។ ជាការពិតដើមចមនៃជម្លោះ ស្ទើរតែពោលពាក្យ ២-៣ម៉ាត់ អាចបញ្ចប់បាន ផ្ទុយទៅវិញបែរជានាំគ្នាសំពងវារឹតកាន់តែធំ រហូតដល់ដំឡើងសរសៃដាក់គ្នាទាល់តែបាន។ ចំណុចសំខាន់ជាងគេ ដែលមានឥទ្ធិពលឲ្យរឿងកាន់តែធំនោះ គឺម្នាក់ៗចង់ឈ្នះរៀងៗខ្លួន ជាពិសេសនៅពេលផ្ទុះរឿងភាគីនីមួយៗ ចាប់បើកកកាយរឿងអតីតកាលអាក្រក់ៗ ដើម្បីចង់បង្ក្រាបឲ្យភាគីម្ខាងទៀត ព្រមចុះចាញ់ ក្រោយពេលភាគីម្ខាងទៀត លើកចំៗចំណុចខ្សោយរបស់ខ្លួន។ ដូច្នេះដើម្បីឲ្យរឿងរ៉ាវនេះ ឆាប់រម្ងាប់ទៅបាននោះ ជាតួនាទីរបស់បុរស ដែលត្រូវតែដើរចូលទៅរកនាងមុន ដោយក្លែងធ្វើជាសួរនាងថា “នេះពួកយើងលែងខឹងនឹងគ្នាហើយមែនទេ? បើចឹងពួកយើងចេញទៅក្រៅ រកអ្វីញុំាជាមួយគ្នា។ កុំភ្លេចថា ពេលអ្នកពោលប្រយោគនេះ ធ្វើយ៉ាងណាឲ្យមានទឹកដម ក្រោយពេលស្តាប់ឮ ហើយគួរឲ្យអាណិតផងដែរ។

-អូនសម្លាញ់អូនកំពុងធ្វើអ្វី? ក្រោយពេលហេតុការណ៍ស្ងប់រលត់ តោងរៀបរយហើយនោះ ប្រសិនបើអ្នកមិនទុកចិត្តថា គូស្នេហ៍របស់ខ្លួនមានអារម្មណ៍នឹងល្អ ឬអត់នោះអ្នកអាចសាកល្បងផ្ញើ SMS បែបខ្លី សួរនាងជាមុនថា នាងកំពុងធ្វើអ្វី រួចហើយចាំសង្កេតមើលចម្លើយរបស់នាងថា បែបណា ឬក៏មិនឆ្លើយតប? តែហាមផ្ញើ SMS មានខ្លឹមសារវែងឲ្យសោះ ព្រោះអាចធ្វើឲ្យនាង កាន់តែធុញថប់ឡើងមកវិញបាន។ ជឿចុះថា ប្រសិនបើនាងមានអារម្មណ៍ល្អ នាងនឹងតបមកវិញមិនខាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង