CamNews

Chelsea គ្រោងបោះទុនដល់ទៅ ៤០ លានផោន​លើទីផ្សារ ខ្សែម្រើក្លឹប Real Madrid ប្រជែង Man United

ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea ត្រូវបានគេជឿងជាក់ថា គ្រោងនឹងចាយលុយរហូតដល់ទៅ ៤០ លានផោន លើទីផ្សារកីឡាករខ្សែបម្រើរបស់ក្លឹប Real Madrid ដែលកីឡាកររូបនេះកន្លងមកក៏ត្រូវបាន​ការចាប់អារម្មណ៍ខ្លាំងពីសំណាក់ ក្លឹបបិសាចក្រហម Man United ផងដែរ។

ខ្សែបម្រើវ័យ ២៦ឆ្នាំរបស់ក្លឹប Real Madrid កីឡាករ Toni Kroos បានក្លាយជាមុខសញ្ញាយ៉ាងសំខាន់របស់ក្លឹប Chelsea ដែលគ្រោងនឹងចាយលុយដល់ទៅ ៤០លានផោន សម្រាប់រដូវកាលថ្មីនេះ។ Toni Kroos បានត្រូវក្លឹប Real Madrid ផ្ទេរជើងចេញពី ក្លឹប Bayern Munich កាលពីឆ្នាំ ២០១៤ ជាមួយនឹងតម្លៃខ្លួនមិនច្បាស់លាស់ ប៉ុន្ដែរយៈពេលកុងត្រាវិញគឺដល់ទៅ ៦ឆ្នាំ ។ ក្រៅពីភាពល្បីល្បាញខ្លាំង ក្នុង​ក្រុមជម្រើសជាតិទៅ ខ្សែបម្រើរូបនេះ ក៏មានសមត្ថភាពមិនអន់នោះដែរ ពេលប្ដូរចូលមកកាន់ទឹកដី​អេស្ប៉ាញ់។

កាលពីរដូវកាលមុន បន្ទាប់ពីសេចក្ដីសម្រេចរបស់ក្លឹប Bayern Mounich ត្រូវផ្ទេរកីឡាករទៅក្លឹប Real Madrid កីឡាករក៏ត្រូវបានក្លឹប ហង្សក្រហម Liverpool ចាប់អារម្មណ៍ផងដែរ ហើយក្រោយមកទៀត ក៏លោក Louis Van Gaal ប៉ុន្ដែមិនសម្រេចដូច Real Madrid នោះទេ​។

Toni Kroos ក្នុងរដូវកាលថ្មីនេះ​ បានចូលលេងចំនួន ១៧ដង ក្នុងឱកាស ១៩ ការប្រកួត ជាមួយក្លឹប​ Real Madrid ។ ហើយបើតាមការសង្ស័យ ទីផ្សារមួយនេះអាចនិងមិនពន្យាពេលយូរនោះទេ​ ប្រសិនជា ក្លឹប Chelsea​ មានសកម្មភាពស្និតជាងនេះបន្ដិចទៀត។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ footballfancast