CamNews

ហួសចិត្ត ក្រោយដឹងមូលហេតុដែលបុរសម្នាក់ សុខចិត្តហែលទឹកទៅធ្វើការ

ប្លែកៗ ៖ បុរស​ម្នាក់​នេះ​ សុខ​ចិត្ត​ហែល​ទឹក​ទៅ ធ្វើ​ការ ខណៈពេលដែល មនុស្ស​ជា​ច្រើន​ ទៅធ្វើ​ការ​តាម​មធ្យោបាយ​ផ្សេងៗគ្នា ដូច​ជា​តាម​ឡាន​ក្រុង ឡាន​ផ្ទាល់ខ្លួន ម៉ូតូ​ ឬ​កង់​ជា​ដើម។ ប៉ុន្តែ​ Benjamin David ទៅ​ធ្វើ​ការ ដោយ​ការ​ហែល​ទឹក​ក្នុង​ទន្លេ​ Isar។

Benjamin David មាន​អារម្មណ៍​ថា​ស្ត្រេស នៅ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​សាធារណៈ។ ដូច្នេះ​ហើយ​ បាន​ជា​គាត់​បាន​រៀប​ចំ​ laptop សម្លៀក​បំពាក់ និង​ស្បែក​ជើង​ ក្នុង​កាតាប​ការពារ​ទឹក ហើយ​ស្ពាយ​វា។ គាត់​ត្រូវ​ហែល​ទឹក​ប្រមាណ​ ២ គីឡូម៉ែត ក្នុង​ទន្លេ Isar ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់។

ពេល​ខ្លះ គាត់​ត្រូវ​ពាក់​ខោ​អាវ​ហែល​ទឹក និ​ងស្បែក​ជើង​ជ័រ ដើម្បី​ការពារ​ជើង​គាត់​ពី​សំបក​កែវ ឬកម្ទេចកម្ទីផ្សេងៗ។​ ជួន​កាល​អ្នក​នឹង​ក្បែរ​ច្រាំង ឬ​អ្នក​នៅ​លើ​ស្ពាន​ តែង​តែ​សើច​ចំអក​ឲ្យ​គាត់។ យ៉ាង​ណា​មិញ​ គាត់​បាន​និយាយ​ថា ការហែល​ទឹក​ទៅ​ធ្វើ​ការ​ គឺវា​លឿន​ជាង និង​ធូរស្បើយ​ ជាជាង​អង្គុយ​ក្នុង​ឡាន​ មើល​ចរាចរណ៍​ដ៏មមាញឹក ៕

ប្រភព៖ BBC