CamNews

អាជ្ញាធរ​ម៉ាឡេស៊ី បញ្ជា​ឲ្យ​បិទ​សាលារៀន ២៥៩​កន្លែង ដោយសារ​រលក​កម្តៅ​កាន់តែ​អាក្រក់

(​គូ​ឡា​ឡាំ​ពួរ​)៖ សាលារៀន​ទាំងអស់​នៅក្នុង​ស្រុក Perlis, Jerantut និង Temerloh ក្នុង​រដ្ឋ Pahang ប្រទេស​ម៉ាឡេស៊ី ចំនួន ២៥៩​កន្លែង ត្រូវបាន​អាជ្ញាធរ​បញ្ជា​ឲ្យ​បិទទ្វារ​ជា​បណ្តោះអាសន្ន ព្រោះតែ​រលក​កម្តៅ El Nino នាពេលនេះ ហាក់​នៅ​តែ​អាក្រក់​ខ្លាំង​ឡើង ដែល​វា​អាច​អូសបន្លាយ រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៅមុខទៀត​។ នេះ​បើ​តាម​ការ​មុន​នេះ​បន្តិច​ដោយ​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែ​មេសា ឆ្នាំ ២០១៦​។​

​ក្រសួង​អប់រំ​ម៉ាឡេស៊ី បានចេញ​សេចក្តីថ្លែងការណ៍​មួយ​តាំងពី​ថ្ងៃ​អាទិត្យ​មកម្ល៉េះ អំពី​ការបិទ​សាលារៀន ទាំងអស់​ខាងលើ​នេះ​ជា​បណ្តោះអាសន្ន ដើម្បី​ការពារ​ដល់​សុខុមាលភាព​របស់​លោក​គ្រូ​អ្នកគ្រូ ក៏​ដូច​ជា​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា ចំនួន​៩៧,៥៣៣​នាក់​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា តំបន់​មួយចំនួន​នៃ​រដ្ឋ Pahang សីតុណ្ហភាព​បាន​កើនឡើង​ខ្ពស់បំផុត ៣៧​អង្សា​សេ អស់​រយៈពេល ៧២​ម៉ោង​កន្លងមកហើយ ដែល​វា​កំពុង​បង្ក​ជា​គ្រោះរាំងស្ងួត​កាន់តែខ្លាំង ប៉ុន្តែ​គេ​នៅ​ពុំ ទាន់​ទទួលបាន​របាយការណ៍​ណាមួយ​ពី​មនុស្ស​រងគ្រោះ​ដល់​អាយុជីវិត ដូច​នៅ​ប្រទេស​ឥណ្ឌា​នោះទេ​៕​

ប្រភព ៖ CNA/អាស៊ីវ័ន

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី