(ពោធិ៍សាត់)៖ កម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៨២៥ ប្រចាំច្រកផ្លូវ៥៦ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនពលរដ្ឋខ្មែរ៦នាក់ បម្រុងចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដែលក្នុងនោះមាន៣នាក់ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ក្រោយធ្វើកិច្ចសន្យាអប់រំរួចមកឲ្យទៅលំនៅដ្ឋានវិញ។

ក្នុងប្រតិបត្តិការឃាត់ខ្លួនខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅចំណុចអូរភ្លុកដំរី ក្នុងភូមិសាស្ត្រច្រកផ្លូវ៥៦ ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ជា ជួន មេបញ្ជាការរង រវការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងរបស់លោកបានចុះល្បាត ពេលនោះបានទើបប្រទះឃើញជនសង្ស័យទាំង៦នាក់ កំពុងធ្វើសកម្មភាពចូលទៅកាប់ឈើ គ្រញូងក្នុងទឹកដីថៃខេត្តត្រាត។

ភ្លាមនោះ កម្លាំងល្បាតរបស់លោក បានសហការគ្នាចាប់ និងឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ មកបញ្ជាការដ្ឋានរវៈ ដើម្បីសួរនាំ ដែលក្នុងនោះមាន៣នាក់ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។

ក្រោយសួរនាំ និងធ្វើកិច្ចសន្យាអប់រំរួចហើយ យើងបានឲ្យទៅលំនៅដ្ឋានវិញ ដែលក្នុងនោះមានឈ្មោះ៖

ទី១៖ ឈ្មោះ ចក់ ម៉ឺន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្រះ៨ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ប្រើប្រាស់គ្រឿងញៀន)។
ទី២៖ ឈ្មោះ ផល សុភ័ណ្ឌ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិរស់នៅភូមិស្រះ៨ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដំបង (ប្រើប្រាស់គ្រឿងញៀន)។
ទី៣៖ ឈ្មោះ ម៉ុច បូរ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់គ្រឿងញៀន)។
ទី៤៖ ឈ្មោះ ហេង រ៉ន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្រះ៨ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ទី៥៖ ឈ្មោះ អ៊ុ សារ៉េត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ទី៦៖ ឈ្មោះ ម៉ុល ផល្លីន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី