សមាគមមនុស្សធម៌ Oxfam របស់ប្រទេសអង់គ្លេស បានអំពាវនាវដល់ស្ដ្រីនៅប្រទេស
នេះ សូមបរិច្ចាគអាវទ្រនាប់ចាស់ៗរបស់ខ្លួនមកអោយសមាគមដើម្បីយកទៅឧបត្ថម្ភ
ដល់ស្ដ្រីនៅអាហ្វ្រិកខាងលិច។

ក្នុងបេសកម្មនេះរបស់សមាគម Oxfam គឺមានបំណងទទួលយកអាវទ្រនាប់អោយបាន

ចំនួនមួយលាន ក្នុងរយៈពេល ៤ខែ។ ជាមួយនឹងការអំពាវនាវ និងការគាំទ្ររបស់អ្នក
បង្កើតកម្មវិធីនេះគឺ Dame Helen Mirren, Zoe Ball និង Miquita Oliver សកម្មភាពនៃ
បេសកម្មនេះកំពុងត្រូវបានគាំទ្រយ៉ាងពេញទំហឹង។

អាវទ្រនាប់គឺជារបស់កម្រសម្រាប់ស្ដ្រីនៅអាហ្វ្រិកខាងលិច

ក្នុងចំណោមអាវទ្រនាប់ដែលទទួលបាន ប្រសិនមានអាវទ្រនាប់ណាដែលនៅថ្មី នោះ
នឹងត្រូវបានយកទៅលក់ដើម្បីយកប្រាក់មកបម្រើក្នុងការងារមនុស្សធម៌របស់សមាគម
Oxfam នៅទូទាំងពិភពលោក។ ក្រៅពីនេះគឺត្រូវបញ្ជូនទៅអោយសមាគមមនុស្សធម៌
Senegan ដើម្បីប្រគល់ជូនបណ្ដាស្ដ្រីនៅអាហ្វ្រិកខាងលិចដែលមិនមានអាវទ្រនាប់។

សមាគម Oxfam បានអោយដឹងថា អាវទ្រនាប់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចជា
អាហ្វ្រិកខាងលិចគឺមានតិចតួច។ ដូច្នេះអាវទ្រនាប់បានក្លាយជារបស់ដែលត្រូវបានគេ
និយមច្រើនបំផុតនៅក្នុងទីផ្សារលក់របស់ចាស់ៗ។

Sarah Farquhar អ្នកតំណាងរបស់សមាគម Oxfam នៅអាហ្វ្រិកខាងលិចបានថ្លែងថា៖ "សកម្មភាពអំពាវនាវ និងទទួលយកអាវទ្រនាប់ចាស់ៗពីស្ដ្រីគឺជាសកម្មភាពជាក់ស្ដែង
មួយដើម្បីជួយដល់ស្ដ្រីនៅអាហ្វ្រិកខាងលិចអោយមានជីវភាពស៊ីវិល័យជាងមុន"។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ CM