CamNews

នគរបាលអាំងទែប៉ូល កម្ពុជា តាមចាប់ អតីតស្រីកំណាន់ ឧកញ៉ា ខូវ ផល្លាបុត្រ

ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា កម្លាំងនគរបាល អាំងទែប៉ូល របស់ប្រទេសកម្ពុជា បានរួម សហការជាមួយនគរបាលអាំងទែប៉ូលរបស់ ប្រទេសថៃ  ឃាត់ខ្លួនជនជាប់ចោទឡាយ ហួង ជាអតីតស្រីកំណាន់ របស់ឧកញ៉ាខូវ ផល្លាបុត្រ នៅប្រទេសថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ក្រោយពីជននេះ បានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច អស់រយៈពេលជាច្រើនខែមកនោះ។

ការចាប់ខ្លួនជនជាប់ចោទឡាយ ហួង បានធ្វើឡើងក្រោយពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ ថាជាអ្នកផ្ដួចផ្ដើមគំនិតនិងនៅពីក្រោយខ្នង នៃអំពើប៉ុនប៉ងរំលោភនិងសម្លាប់ភរិយានិង កូនស្រីរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បច្ចុប្បន្នជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។

ក្រោយពីតុលាការក្រុងភ្នំពេញ ចេញដីកា បង្គាប់ឱ្យសមត្ថកិច្ចពាក់ព័ន្ធតាម ចាប់ជនជាប់ចោទរូបនេះ បានធ្វើឱ្យរូបគេរត់គេចខ្លួនឆ្លងដែនទៅពួន អាត្មានៅប្រទេសថៃ រហូតសមត្ថកិច្ចកម្ពុជា បានសុំកិច្ចសហការជាមួយសមត្ថកិច្ចអន្ដរជាតិរបស់ថៃ ធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនជាប់ចោទរូបនេះ ត្រូវបាន សមត្ថកិច្ចនាំខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ក្នុងសំណុំរឿងការប៉ុនប៉ង ចាប់រំលោភនិងសម្លាប់ប្រពន្ធនិងកូនស្រី របស់លោកទេសរដ្ឋមន្ដ្រីស៊ុន ចាន់ថុល រហូតមកដល់ពេលនេះ មនុស្សចំនួន៤នាក់ ត្រូវបានតុលាការទាំង៣ថ្នាក់របស់កម្ពុជា សម្រេចចោទប្រកាន់និងដាក់ពន្ធនាគារ ក្នុងនោះរួមមានឈ្មោះសេង ចិន្ដា អតីតប្រពន្ធចុង របស់ឧកញ៉ា ខូវ ជីលី ត្រូវជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំ និង៣នាក់ទៀត ជាស្រីបម្រើនិងសន្ដិសុខ ត្រូវជាប់ពន្ធនាគារ ក្នុងម្នាក់ៗ១៨ឆ្នាំ ដែលការសម្រេចនេះ បានធ្វើឡើងកាលពីឆ្នាំ២០១៣កន្លងទៅ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល