បន្ទាយមានជ័យ ៖ ករណីគ្រោះថ្នាក់ ចរាចរណ៍ រហូតនាំឲ្យបុរសម្នាក់ ដាច់ខ្យល់ស្លាប់ បន្ទាប់ពីដឹកបញ្ជូន ទៅដល់មន្ទីរពេទ្យ បុរសម្នាក់ទៀតរួមដំណើរ រងរបួសស្រាល ខណៈជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ទៅបុកសត្វឆ្កែមួយក្បាលរត់ឆ្លងថ្នល់ កាលពីវេលា ម៉ោង ៦និង៣០ នាទីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ នៅលើកំណាត់ ផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពសាក្សី បានឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូរ ឆ្នាំ២០១៤នេះថា មុនពេលកើតហេតុ គេឃើញជនរង គ្រោះ ជិះម៉ូតូឌុបគ្នា ធ្វើដំណើរពីទិស ខាងត្បូងមកជើង ក្នុងគោលបំណង ចេញពី ខេត្តបន្ទាយមានជ័យ មកផ្ទះវិញ បន្ទាប់ពីទិញម៉ូតូឱ្យកូនរួចមក ។

លុះជិះម៉ូតូមកដល់ ចំណុចកើតហេតុ គេឃើញសត្វឆ្កែ ១ក្បាល រត់ឆ្លងថ្នល់ រំពេចនោះម៉ូតូក៏បុកឆ្កែ ហើយដួលម៉ូតូផ្លោងខ្ទាត អ្នករួមដំណើរខាងក្រោយ បោកក្បាលនឹងថ្នល់ បណ្តាលឱ្យបាក់ក ដេកក្នុងថ្លុកឈាម នៅដង្ហើមចង្រិត បានស្លាប់នៅមន្ទីរពេទ្យ ហើយចំណែកអ្នកបើកម៉ូតូ បានរងបួសស្រាល និងបានសមត្ថ កិច្ចមូលដ្ឋានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកផងដែរ។

បើតាមប្រភពពីសមត្ថកិច្ចប្រាប់ឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ឡាប ហឿន អាយុ ៤១ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ជាអ្នករួមដំណើរ បានស្លាប់ បន្ទាប់ពីបានបញ្ជូនទកាន់មន្ទីរពេទ្យ រីឯអ្នកបើកបរម៉ូតូ មានឈ្មោះ ពុក លួត អាយុ ៤៦ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក បើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ រងរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាល ជម្ងឺនៅ ក្នុងមន្ទីរពេទ្យ រីឯសពរងគ្រោះត្រូវបានបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល