(កំពង់ស្ពឺ)៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្ថិតនៅត្រង់ចំណុចសក់វែង ភូមិផ្លោច ឃុំត្រពាំងជោ ស្រុឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ត្រូវបានអគ្គិភ័យឆេះបំផ្លាញគ្មានសល់ ដោយខូចខាតសម្ភារនៅក្នុងផ្ទះទាំងស្រុង តែមិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ផ្ទះទី១មានទំហំ៥ម៉េត្រគុណ៦ម៉េត្រ សង់ផុតពីដីជញ្ជាំងបាំងក្ដារ ដំបូលប្រក់ស័ង្កសីដែលមានម្ចាស់ឈ្មោះ រៀម ហម ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ សួស ទូក អាយុ៣៨ឆ្នាំ មានកូន២នាក់ និងផ្ទះទី២មានទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ ជញ្ជាំងបាំងក្ដារ ដំបូលប្រក់ស័ង្កសី ម្ចាស់ឈ្មោះ អ៊ិន សួស ភេទប្រុស អាយុ៨៨ឆ្នាំ ប្រពន្ធឈ្មោះ សុខ សាយ អាយុ៧៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី