នាយកប្រតិបតិ្តការរបស់ Nokia លោក Stephen Elop បានអះអាងថា ក្រុមហ៊ុននេះមិន
មានហេតុផលអ្វីសោះ ដែលត្រូវលក់ខ្លួននោះទេ ហើយលោកក៏សម្តែងនូវការសង្ស័យ
ចំពោះប្រព័ន្ធដំណើរការ Android ផងដែរ។
នាយកប្រតិបត្តិការ Stephen Elop
CEO របស់ Nokia ច្រានចោលនូវពាក្យចចាមអារាមមួយចំនួនថា Nokia កំពុងជួបនឹងបញ្ហា
សេដ្ឋកិច្ច ដែលអាចនាំមករឿង ត្រូវគេ�លេប�។ ក្នុងសន្និសិទ Open Mobile Summit នៅ
ពេលដែលត្រូវបានគេសួរអំពីការទិញក្រុមហ៊ុន Nokia ពីសំណាក់ពួក Microsoft ឬSamsung
លោកបានឆ្លើយថា �នោះគ្រាន់តែជាពាក្យចចាមអារាម ដែលគ្មានមូលដ្ឋាន។� បន្ទាប់មក អ្នកវិភាគឈ្មោះ Ben Wood របស់ក្រុមហ៊ុន CCS Insight ក៏មានសំណួរមួយចំនួនដើម្បី
បញ្ជាក់ថា Nokia នៅតែជា Nokia ។ Stephen បានអះអាងថា �វាពិតជាត្រឹមត្រូវណាស់�។
នៅពេលថ្មីៗនេះ Nokia បានប្រកាសការព្រមានមួយអំពីប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែល
វាបង្កឡើងការភ្ញាក់ផ្អើល គឺប្រាក់ចំណេញ 600កោដិដុល្លាអាមេរិកដែលគេចង់បាននោះ
អាចត្រលប់ទៅលេខ ០។ ក៏ប៉ុន្តែ CEO រូបនេះនៅតែមានសុទិដ្ឋិនិយមថា គុណភាពនៃការ
ងារ ក៏ដូចជាគំនិតច្នៃប្រឌិតដែលមានជាស្រាប់របស់ Nokia នៅតែឋិតឋេរ ដូច្នេះ យើងខ្ញុំនឹង
ដកថយមួយជំហានដើម្បី ឈានមុន៣ជំហាន ។ Stephen សង្ឃឹមថា Nokia នឹងមានការ
ប្រែប្រួលវិជ្ជមានក្នុងពេលវេលាខាងមុននេះ ជាមួយនឹង Windows Phone។
អតីតនាយកប្រតិ្តបតិការរបស់ Microsoft ក៏មិនភ្លេចរឿង រិះគន់ប្រព័ន្ធដំណើរការ Android
របស់ Google ថាវាមិនមែនជាប្រព័ន្ធដំណើរការបើកចំហ (Open Source) ពិតប្រាកដនោះ
ទេ។ គាត់បានប្រើប្រអប់មួយត្រូវបើកគ្រប ដើម្បីយកជាឧទាហរណ៍។ រូបភាពនេះដូចនឹង
Android ថានៅលើប្រអប់កំពុងបើកនោះនៅមានគ្របមួយ ហើយមិនដឹងថាវានឹងបើកយ៉ាង
ម៉េចនៅអនាគតកាល។ សេចក្តីប្រកាសថា �បើក� របស់ Android ការពិតវាមានលក្ខណជា
បង្គួរតែប៉ុណ្ណោះ ពីព្រោះវាអាចត្រូវត្រួតត្រាដោយកត្តាផ្តាច់មុខមួយចំនួនដូចជា Gmail និង
Google Maps ជាដើម។
Stephen បានអះអាងថា Windows Phone របស់ Nokia នៅតែនាំមកនៅភាពខុសគ្នា ហើយ
លោកក៏បានផ្តល់អនុសាសន៍ថា Samsung ក៏គួរតែអភិវឌ្ឍប្រព័ន្ធ Windows Phone ដើម្បី
ប្រកួតប្រជែងជាមួយនឹង ទូរស័ព្ទរបស់ Apple និង Android របស់ Google។
ប្រភព៖ tintuconline .
ដោយ៖ ណាវី .