ព័ត៍មានកំសាន្ត ៖ ក្រៅពីទទួលបានជោគជ័យក្នុងអាជីពការងារ នាងមើលទៅដូចជានិងចាប់អារម្មណ៍យ៉ាងខ្លាំង ការផ្តល់ភាពជាការងារសប្បុរសណាស់។ ប្រសិនបើពណ៍នាអំពីនាង Angelina Jolie នៅក្នុងរឿងមួយបែបផ្សេងទៀត យើងពិតជាចង់ហៅនាង ជាម្តាយដែល ពេញដោយក្ដីស្រឡាញ់។

ទោះជាយ៉ាងណា ម្តាយដែលពោលពេញទៅដោយក្តីស្រលាញ់រូបនេះ វាមិនមែនជាភាពតិចតួចដែលនាងចង់ទទួលបាន សម្រាប់ខ្លួននាងផ្ទាល់នោះឡើយ។

គូសបញ្ជាក់ ជាមួយនឹងសារព័ត៌មាន Associated Press (Via CTV News) ខណៈពេលថតខ្សែភាពយន្តនាពេលខាងមុខនេះរបស់នាងគឺមានឈ្មោះថា"First they kill my father" នៅក្នុងប្រទេសកម្ពុជា Jolie បានទទួលស្គាល់ នាងពិតជាមិនដែលមានបំណងចង់ក្លាយខ្លួនជាម្ដាយនោះទេ។

វាហាក់បីដូចជាចំឡែកណាស់ ខ្ញុំមិនដែលចង់មានកូនទេ ខ្ញុំមិនចង់ពរពោះទេ ខ្ញុំមិនមែនជាឈ្នួលមើលកូនទេ ខ្ញុំមិនស្មានថាខ្លួនគឺជាម្តាយម្នាក់ទេ ទាំងនេះគឺជាការនិយាយរបស់ម្តាយដែលមានកូនចំនួន 6 សព្វថ្ងៃនេះ។

តែអ្វីៗបានប្រែប្រួល នៅពេលលេងជាមួយកុមារ នៅឯសាលាមួយក្នុងអំឡុងពេលនៅប្រទេសកម្ពុជា ក្នុងនាម ឯកអគ្គរដ្ឋទូត សុច្ឆន្ទៈ តំណាងអោយអង្គការសហប្រជាជាតិ (UN) អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរសម្រាប់នាង "ភ្លាមៗនោះស្រាប់តែខ្ញុំដឹងច្បាស់ថា កូនប្រុសរបស់ខ្ញុំនៅកន្លែងណាមួយ គឺនៅក្នុងប្រទេសនេះ។"

ចុងបញ្ចប់នាងបានទទួលយក Maddox អាយុ 14 ឆ្នាំ ក្នុងឆ្នាំ 2002 ហើយមួយឆ្នាំក្រោយមក នាងបានបើកមូលនិធិមួយដែលបានដាក់ឈ្មោះ របស់គាត់ នៅក្នុងខេត្តបាត់ដំបង ដែលជួយគម្រោងថែទាំសុខភាព ការអប់រំ និងការអភិរក្សនៅជនបទ នៃប្រទេសកម្ពុជា។

ឥឡូវ Maddox កំពុងជួយការងារនាង ក្នុងការដឹកនាំខ្សែភាពយន្ត ខណៈពេលនាង Jolie
បានចាត់ទុកថាជា ខ្សែភាពយន្ត "សំខាន់ បំផុត" នៃអាជីពរបស់នាង គេ (Maddox) បានធ្វើការងារក្រោយឆាកនៃរឿង "First they kill my father" ជាមួយការបន្សាំផ្សត់គំនិតប្រវត្តិសាស្រ្ត ខ្មែរក្រហមដែលបានសរសេរដោយអ្នករស់រានមានជីវិត លឿង អ៊ុង "Loung Ung" ដែលបានរ៉ាយរ៉ាប់ឆ្នាំ 1970 អំពើប្រល័យពូជសាសន៍នៅកម្ពុជា ដែលលោកស្រីបានឆ្លងកាត់កាលពីវ័យក្មេង។

Jolie បាននិយាយថានាង ត្រូវបានវាយប្រហារដោយសម្ដីសប្បុរសនិង ភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា (បើទោះបីជាអ្វីគ្រប់យ៉ាងដែលពួកគេបានជួបប្រទះនៅក្នុងអតីតកាលរបស់ពួកគេច្របូកច្របល់ក៏ដោយចុះ) អំឡុងពេលដំណើរទស្សនកិច្ចរបស់នាង គឺខណៈពេលដែលថតរឿង Lara Croft Tomb Raider។

នៅពេលដែលខ្ញុំបានមកដល់ប្រទេសកម្ពុជាដំបូង វាបានផ្លាស់ប្តូរខ្ញុំ។ វាផ្លាស់ប្តូរទស្សនៈរបស់ខ្ញុំ នាងបានរំលឹក។ ខ្ញុំបានដឹងថាគឺមានរឿងយ៉ាងច្រើន អំពីប្រវត្តិសាស្រ្តដែលខ្ញុំមិនត្រូវបានគេបង្រៀននៅ សាលារៀន និងអំពីជីវិតដែលខ្ញុំត្រូវតែយល់ ហើយខ្ញុំត្រូវបន្ទាបខ្លួន ដើម្បីសិក្សាអំពីប្រវត្តិសាស្រ្តទាំងនេះ។

ឥឡូវនេះនាងជឿជាក់ថា ការងាររបស់នាងនៅលើ វិស័យ ខ្សែភាពយន្ត នាំអោយពិភពរបស់នាង (វិស័យភាពយន្ត ជីវិតក្រុមគ្រួសារ ក៏ដូចជា ការងារមនុស្សធម៌) ដែលតែងតែមានភាពប្លែកៗពីគ្នានោះ មកជាពិភពតែមួយ។ នាងបានពន្យល់ថា សម្រាប់ខ្លួនខ្ញុំ នេះគឺជាវិនាទី នៃរសជាតិជីវិតដ៏ល្អ ដែលនាងខ្ញុំបានរកឃើញហើយ។

ប្រែសម្រួល ៖ គន្ធា

ប្រែសម្រួល ៖ eonline