(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានចេញមកបញ្ជាក់ថា មេក្លោងជួញដូរគ្រឿងញៀន ដែលកម្លាំងអាវុធហត្ថបាញ់ស្លាប់ ជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ទើបដោះលែងពីពន្ធនាគារ ពុំមែនជាមន្រី្តអធិការកិច្ចក្រសួងមហាផ្ទៃនោះទេ។

ការចេញមកបញ្ជាក់របស់ នាយឧត្តមសេនីយ៍ស្នងការខាងលើនេះ បានធ្វើឡើង ក្រោយពីមានការចុះផ្សាយលើ បណ្តាញសារព័ត៌មាន និងនៅលើបណ្តាញសង្គម Facebook ថា ជននេះគឺជាមន្រ្តីនគរបាល អធិការកិច្ចក្រសួងមហាផ្ទៃ។ ការចុះផ្សាយព័ត៌មានខាងលើនេះ បានធ្វើងឡើងដោយយោងតាមវត្ថុតាង មានរថយន្តមួយគ្រឿងម៉ាក Audi ពាក់ស្លាកលេខនគរបាល និងមានបិទឡូហ្គោជានគរបាលជាតិទៀតផង ដែលត្រូវបានកម្លាំងអាវុធហត្ថរឹបអូសបាន។

ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍អគ្គស្នងការរង នគរបាលជាតិ ជួន សុវណ្ណ បានបញ្ជាក់ថា «មេក្លោងជួញដូរគ្រឿងញៀន ដែលកងរាជអាវុធហត្ថបង្ក្រាបបាញ់ងាប់ នៅនឹងកន្លែងគឺជា ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ទើបដោះលែងពីពន្ធនាគារនៅ ខែមេសា ឆ្នាំ២០១៤ ពុំមែនជាមន្រី្តអធិការកិច្ច ក្រសួងមហាផ្ទៃ ដូចព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ សូមជ្រាបជាព័ត៌មាន»។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កម្លាំអាវុធហត្ថ រាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ស្ថិតនៅខាងត្បូងកាំកូស៊ីតធី តាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលមានរយះពេលជាង២ម៉ោង ជាលទ្ធផល មេក្លោងជួញដូរគ្រឿងម្នាក់ ត្រូវបានបាញ់ស្លាប់នៅនឹងកន្លែង បក្ខពួក៥នាក់ត្រូវបានចាប់ខ្លួន ដកហូតកាំភ្លើងវែង-ខ្លី៦ដើម រឹបអូសរថយន្ត២គ្រឿង ម៉ូតូ៤គ្រឿង និងមន្រ្តីអាវុធហត្ថម្នាក់គឺលោក ទៀង ករុណា (និមិត្ត៣៣) នាយរងការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានជនល្មើសបាញ់ស្លាប់ផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី