ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មានបរទេស សឹង្ហបុរី Channelnewsasia អោយដឹងថា មន្រ្តីប៉ូលីសប្រទេសម៉ាឡេស៊ី បានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យ បី រូបពាក់ព័ន្ធនឹងក្រុមភារវករ ។

លើសពីនេះ ក្រោយពីដកស្រង់សេចក្តីថ្លែងការណ៍ ពីមន្រ្តីប៉ូលីស កាលពីអំឡុងថ្ងៃអង្គារម្សិលមិញនេះ សារព័ត៌មានដដែលចុះផ្សាយបន្តអោយដឹងថា ជនសង្ស័យទាំង ៣ រូប នេះ ត្រូវបានអាជ្ញាធរចាប់ឃាត់ ខ្លួនបានជាបន្តបន្ទាប់ អំឡុងថ្ងៃ ២៧ និង ២៨ ខែ វិច្ឆិកា កន្លង ទៅ នៅក្នុងទីក្រុង Kuala Lumpur និង Kedah ។

ជនសង្ស័យម្នាក់ក្នុងចំណោម ៣ នាក់ មានវ័យ ៣៦ ឆ្នាំ បើតាមការអះអាង ពីមន្រ្តីប៉ូលីសអោយដឹងថា គាត់ធ្លាប់បានរស់នៅក្នុងប្រទេស ស៊ីរី ចាប់តាំង ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅ ហើយទើបតែ វិលត្រលប់មកប្រទេស ម៉ាឡេស៊ីវិញ នៅថ្ងៃទី ៨ មេសា ឆ្នាំ ២០១៤ ។ សារព័ត៌មានក្នុងស្រុក The Star រាយការណ៍អោយដឹងថា ជនសង្ស័យបានចូលរួម ជាមួយ នឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុលនិយម

ដោយឡែក ជនសង្ស័យ ២ នាក់ផ្សេងទៀត ជា ពលរដ្ឋ ស៊ីវិលនោះ ត្រូវបានចាប់ឃាត់ខ្លួន ទាក់ទិនទៅ នឹងមន្ទិលសង្ស័យ ក្នុងការស្វែងរក ក៏ដូចជា កៀងគរ ពលរដ្ឋម៉ាឡេស៊ី អោយមានចំណាប់អារម្មណ៍ ក្នុង ការចូលរួមជាមួយនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេស ស៊ីរី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia