CamNews

សុខ សោម៉ាវត្តី បដិសេធប្រជែង យកតំណែង ភិន សុដាលីស

ភ្នំពេញ៖ ថ្មីៗនេះ ពិធិការិនីកូនមួយ សាច់ចាំ អ្នកនាង សុខ សោម៉ាវត្តី ទើបតែទទួលបាន តំណែងតួឯក នៅក្នុងរឿង ថ្មី របស់ផលិតកម្ម មហាហង្ស ដោយរឿងនេះត្រូវបាន ប្រភពមួយ ទម្លាយថា តំណែងតួឯកស្រី ក្នុងរឿងនេះ គឺត្រូវបាន ទៅលើ ភិន សុដាលីស ប៉ុន្តែបន្ទាប់ពីមានបញ្ហា ចម្រូងចម្រាសនៅក្នុងគ្រួសារបានផ្ទុះឡើងរួចមក ទើបធ្វើឲ្យនាង(ភិន សុដាលីស) ជ្រុះបាត់តំណែងនេះតែម្តង ។ ទាក់ទងទៅនឹងការលើកឡើងបែបនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន ពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង សោម៉ាវត្តី បដិសេធថា នាងមិនបានប្រជែងតំណែងពីអ្នកណាឡើយ ពោល ការទទួលបានតំណែងនេះ អាចនិយាយបានថា ជាការជំនួសវិញ ប្រសើរជាង។

កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះផលិតកម្មមហាហង្ស បានរៀបចំពិធីក្រុងពាលីថតរឿងថ្មីមួយមានចំណង ជើងថា«អ្នកនាងម្ចាស់ឡឺកឺ» ដោយនៅក្នុងនោះ តួឯកស្រី គឺជាអ្នកនាង សុខ សោម៉ាវត្តី ដោយធ្វើឲ្យ ទស្សនិកជន ជាច្រើនគិតថា តំណែងនេះ គួរតែបានទៅលើ ដាលីស ព្រោះកន្លងមក លោក អ៊ិន សុភិន ជាចាងហ្វាងធ្លាប់បាន បង្ហើបថា លោកគ្រោងថតរឿង «អ្នកនាងម្ចាស់ឡឺកឺ» ដោយឲ្យកូនស្រីលោក គឺកញ្ញា ភិន សុដាលីស សម្ដែងជាតួឯក ប៉ុន្តែឥឡូវត្រូវជំនួសដោយ សុខ សុម៉ាវត្តី វិញ។

ពាក់ព័ន្ធទៅនឹងការលើកឡើងថា សុខ សុម៉ាវត្តី មកដណ្ដើមយកដំណែងតួឯក ពី ភិន សុដាលីស ត្រូវបានម្ចាស់ សាមីខ្លួន អ្នកនាង សុខ សោម៉ាវត្តី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងពិធីក្រុងពាលី រឿង «អ្នកនាងម្ចាស់ឡឺកឺ» ឲ្យដឹងថា មិនមែនជារឿងពិតនោះទេ ហើយនាងក៏ មិនចង់ប្រជែងយកតំណែងអ្នកណាដែរ ព្រោះថាមុន នឹងនាងទទួល ថតរឿងនេះ គឺនាងបានជួបជាមួយ ខាងផលិតកម្ម និងនិយាយគ្នាជាមួយ ដាលីស រួចរាល់ហើយ គ្មានអ្វីដែលជា ការប្រជែង ឬដណ្ដើមអ្វីទេ ។

តារាស្រីដែលគ្រងតំណែងតួឯក ជាប់រដឹករូបនេះ បានប្រាប់ឲ្យដឹងទៀតថា «មុនពេលថតរឿងនេះ ខ្ញុំបានជួបនិយាយ ជាមួយ ដាលីស ហើយនាងក៏ធ្លាប់ បាននិយាយប្រាប់ខ្ញុំ ពីសាច់រឿងនេះ តាំងពីមុនមានបញ្ហា (រឿងនៅក្នុងគ្រួសារ) មកម្ល៉េះ ក្រោយពីខ្ញុំបានដឹង ពីសាច់រឿង ខ្ញុំក៏សម្រេចចិត្តទទួលថត តែម្តងទៅ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនបានជំនួស តំណែងអ្នកណាទេ…»។

តួឯកស្រីក្នុងរឿង «អ្នកនាងម្ចាស់ឡឺកឺ» អ្នកនាង សុខ សោម៉ាវត្តី បានប្រាប់ឲ្យដឹងទៀតថា នេះជាលើកទី១ហើយ ដែល នាងបានទទួលថតរឿង ឲ្យផលិតកម្ម មហាហង្ស ហើយក៏បានពើបប្រទះ និងព័ត៌មានថា នាងដណ្តើមតំណែង កូនស្រីម្ចាស់ផលិតកម្មទៀត ។ តាមពិតទៅនាង និងដាលីស បានទទួលដឹងឮហើយថា តំណែងតួឯក របស់អ្នកណា មិនសំខាន់ទេ អ្វីដែលសំខាន់ គឺរឿងនេះទទួលបានជោគជ័យ មានអ្នកគាំទ្រច្រើនពេលបញ្ចាំងនៅលើទីផ្សារ ។ ម្យ៉ាង ទៀតអ្នកសិល្បៈ គឺតែងតែជួយគ្នាទៅវិញទៅមក ទើបសិល្បៈយើងរីកចម្រើន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល