កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ម្តាយ និងកូនស្រីម្នាក់ ពីបទឃាតកម្មលើស្វាមីរបស់ខ្លួន នៅខណ្ឌសែនសុខ។

លោក ជួន សុខឃៀង មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ គង់ ធីតា អាយុ ៥២ឆ្នាំ រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងកូនស្រីរបស់គាត់ឈ្មោះ ងុយ សុម៉ារី អាយុ ២០ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា គីម យុទ្ឋ មុខរបរជាអ្នកគួកជេដី អាយុ ២៩ឆ្នាំ និងជាប្តីរបស់នាង សុម៉ារី។លោក សុខឃៀង បានមានប្រសាសន៍ថា លោកស្រី ធីតា និងនាង សុម៉ារី ត្រូវចោទប្រកាន់ពីបទឃាតកម្មដោយចេតនា ហើយត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ១៥ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។

ពួកគេត្រូវចាប់ខ្លួនកាលពីថ្ងៃសុក្រ បន្ទាប់ពីសម្លាប់ជនរងគ្រោះដោយកាំបិតបុ័ងតោ និងកាំបិតចិតបន្លែ នៅក្នុងផ្ទះជួលរបស់ជនរងគ្រោះ នៅសង្កាត់ទឹកថ្លា។ លោកបានកត់សម្គាល់ថាពួកគេបានកាប់ចាក់លោក យុទ្ធ ជាច្រើនកាំបិតរហូតដល់ស្លាប់។
លោក ហួត សុខជា មន្ត្រីនគរបាលសង្កាត់ទឹកថ្លា បានមានប្រសាសន៍ថា លោក យុទ្ធ និងនាង សុម៉ារី បានរៀបការកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩។
បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ពួកគេបានផ្លាស់ទៅនៅផ្ទះជួលមួយ ក្នុងសង្កាត់ទឹកថ្លា។ ប៉ុន្តែពួកគេមិនបានចុះអេតាស៊ីវិល (សំបុត្រអាពាហ៍ពិពាហ៍) ទេ។

លោក សុខជា បានកត់សម្គាល់ថា នាង សូម៉ារី តែងតែអង្វរស្វាមីរបស់នាងទៅចុះអេតាស៊ីវិល ដើម្បីឲ្យអាពាហ៍ពិពាហ៍របស់ពួកគេបានទទួលស្គាល់ជាផ្លូវច្បាប់។ ប៉ុន្តែជនរងគ្រោះបានបដិសេធការសុំរបស់នាង ហើយសន្យាថានឹងចុះទៅចុះអេតាស៊ីវិលនៅ ២ឆ្នាំក្រោយបន្ទាប់ពីពួកគេអាចរកប្រាក់បានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

នាង សុម៉ារី មិនសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់ស្វាមីទេ ហើយសង្ស័យថាគាត់បោកប្រាស់នាង។លោកបានរៀបរាប់ថា នៅថ្ងៃកើតហេតុនោះ លោក យុទ្ធ មានជំងឺគ្រុនក្តៅ សម្រាកនៅផ្ទះ។ នាង សុម៉ារី មិនយកចិត្តទុកដាក់ថែទាំចំពោះគាត់ទេ ហើយបានទូរស័ព្ទហៅលោកស្រី ធីតា ដែលជាម្តាយរបស់នាងឲ្យមកជួយមើលថែស្វាមីខ្លួន។

នៅប្រហែលម៉ោង ១០ព្រឹក នាង សុម៉ារី សុំប្រាក់មួយម៉ឺនរៀលពីលោក យុទ្ធ ដើម្បីទិញម្ហូបអាហារ។ លោក យុទ្ធ បដិសេធមិនឲ្យលុយនាងហើយក៏ឈ្លោះប្រកែកគ្នា។

លោក សុខជា បាននិយាយថា ”ក្នុងពេលឈ្លោះប្រកែកគ្នាជនរងគ្រោះ បានវាយប្រពន្ធរបស់គាត់ ហើយច្របាច់ក ប៉ុនប៉ងសម្លាប់នាង”។ នាងបានស្រែកឲ្យម្ដាយជួយ។ បន្ទាប់ពីបានឮសម្លេងកូនស្រែកឲ្យជួយ ម្តាយបានយកកាំបិតបុ័ងតោចេញពីផ្ទះបាយ ហើយរត់យ៉ាងលឿនទៅជួយកូនស្រីរបស់គាត់។ បន្ទាប់មកគាត់បានកាប់ទៅលើក្បាលជនរងគ្រោះជាច្រើនកាំបិត រហូតដល់គាត់បាត់បង់ស្មារតី ”។ ពេលដែលជនរងគ្រោះដួលសន្លប់ ប្រពន្ធគាត់បានយកកាំបិតចិត្តបន្លែ ចាក់ជនរងគ្រោះចំនួន បីកាំបិតចំបរិវេណពោះ រហូតដល់ស្លាប់។

លោក សុខជា បាននិយាយថា បន្ទាប់ពីសម្លាប់ជនរងគ្រោះ ពួកគេបានលើកសាកសពទៅលាក់កន្លែងមួយផ្សេងទៀត ហើយយកភួយគ្របពីលើ។នៅវេលាម៉ោងប្រហែល ១០ យប់ថ្ងៃដដែល ពួកគេទាំងពីរនាក់ម្តាយកូន បានទៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា ហើយបានសារភាពថា បានសម្លាប់ជនរងគ្រោះ។

សមត្ថកិច្ចបានឃាត់ខ្លួនពួកគេ ហើយបន្ទាប់មកបាននាំលោកស្រី ធីតា និងនាង សុម៉ារី មកផ្ទះដើម្បីពិនិត្យមើលកន្លែងកើតហេតុ នៅទីនោះសមត្ថកិច្ចបានរឹបអូសបានកាំបិតបុ័ងតោមួយ និងកាំបិតចិតបន្លែមួយផងដែរ ៕

ប្រភព ៖ ខ្មែរថាម