ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងជើងបានបាញ់សាកល្បងម៉ីស៊ីលឆ្លងទ្វីបរបស់ខ្លួន ចូលទៅកាន់មហាសមុទ្រ ៣ម៉ោងមុននេះបន្តិច នេះបើយោងតាមមន្រ្តីសហរដ្ឋអាមេរិក និង មន្រ្តីកូរ៉េខាងត្បូង ។ ប្រភពពីទំព័សារ ព័ត៌មាននាំមុខប៊ីប៊ីស៊ី ចុះផ្សាយឲ្យដឹងថា បើយោងតាមមន្រ្តី សហរដ្ឋអាមេរិក និង មន្រ្តីកូរ៉េខាងត្បូង គូស បញ្ជាក អោយដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងម៉ីស៊ីលឆ្លងទ្វីបរបស់ខ្លួន នាភាគខាងកើតសមុទ្រ ដោយម៉ីស៊ីល បានហោះរយៈចម្ងាយប្រមាណ ៨០០គ.ម រួចធ្លាក់ ចូលទៅក្នុង ទឹក សមុទ្រ។ ទោះជាមាន ការលើកឡើងយ៉ាងដូច្នេះក៏ដោយចុះ ពុំទាន់មានប្រតិកម្មណាមួយ ពីភាគី កូរ៉េខាងជើងនៅឡើយទេ ។

គួររំឮកថា រយៈពេល ៤៨ ម៉ោង ចុងក្រោយនេះ Obama ប្រតិកម្ម "លេងធម៌ក្តៅ បញ្ជាដាក់ទណ្ឌកម្ម ក្តៅ ក្រហាយ" ដល់កូរ៉េខាងជើង ដែលជាទណ្ឌកម្មថ្មីបំផុត បន្ទាប់ពីមានការធ្វើ តេស្តិ៍សាកល្បងអាវុធនុយ ក្លេ អ៊ែរនិងម៉ីស៊ីលទាំងគគ្លើន និងខុសច្បាប់អន្តរជាតិ ពីសំណាក់ ប្រជាជាតិកុម្មុយនីស្តកូរ៉េខាងជើង ។ ទណ្ឌ កម្មថ្មីបំផុតពីរដ្ឋបាលលោកអូបាម៉ាលើកនេះគឺជាការចេញបញ្ជាដោយផ្ទាល់ឲ្យមានការបង្កកទ្រព្យសម្បត្តិ រដ្ឋាភិបាលកូរ៉េខាងជើងនៅសហរដ្ឋអាមេរិក ក៏ដូចជា ធ្វើ ការ នាំហាមឃាត់ រាល់ការនាំចេញ និងនាំចូល បណ្តាទំនិញ ពីប្រទេសកូរ៉េខាងជើងទៅកាន់សហរដ្ឋអាមេរិក និង ហាមមិនឲ្យបណ្តាវិនិយោគគិនអាមេរិក មកធ្វើ ការវិនិយោគនៅលើទឹកដីកូរ៉េខាងជើងជាដើម។ ប្រភពបន្តឲ្យដឹងថាការដាក់ទណ្ឌកម្មលើកនេះពិត ជាធ្ងន់ធ្ងរខណៈនរណាម្នាក់ឲ្យតែហ៊ានមានទំនាក់ទំនងផ្សាភ្ជាប់ជាមួយនឹងកូរ៉េខាងជើងនោះនឹង ជាប់នៅ ក្នុងបញ្ជីស្បែកខ្មៅ ។

គួររំឮកថា ថ្ងៃទី ៦ មករា កន្លងទៅនេះ កូរ៉េខាងជើងបានធ្វើតេស្តិ៍សាកល្បងអាវុធនុយក្លេអ៊ែរខណៈ ថ្ងៃទី ៧ ខែ កុម្ភៈ ជាថ្មីម្តងទៀត កូរ៉េខាងជើងបានធ្វើតេស្តិ៍ សាកល្បង ផ្កាយរណបរបស់ខ្លួន ដែលជាការរំលោភ បំពានទៅនឹងការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ ។ ចំពេលដែលមានភាពតានតឹង នៅឧបទ្វីបកូរ៉េ ប៉ុន្តែមានដល់ទៅ ត្រីភាគី (កូរ៉េខាងជើង ខាងត្បូង និងអាមេរិក) នោះ រដ្ឋាភិបាលកូរ៉េខាងជើង បានសំរេច ផ្តន្ទាទោសដាក់ពន្ធនាគារ និស្សិតសហរដ្ឋអាមេរិកមួយរូប ដល់ទៅ ១៥ឆ្នាំ នៅថ្ងៃពុធនេះ ពីបទឧក្រិដ្ឋកម្ម ប្រឆាំងកូរ៉េខាងជើង។ សហរដ្ឋអាមេរិក បានទទូច និងទាមទារឲ្យកូរ៉េខាងជើងដោះលែងនិស្សិតរបស់ខ្លួន ជាបន្ទាន់ដែលមានឈ្មោះថា Otto Warmbier វ័យ ២១ ឆ្នាំ ដែលត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីព្យាយាម លួចស្លាកសញ្ញាឃោសនា (Propoganda Sign) ពីសណ្ឋាគារមួយកន្លែង អំឡុងខែមករាកន្លងទៅនេះ ៕

- អាន ៖ កូរ៉េខាងជើង ស្លឈាម ក្រោយបែកធ្លាយ ឯកសារ ៤ប្រការ "ទណ្ឌកម្មធ្ងន់ធ្ងរបំផុត" ពីអាមេរិក-ចិន

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី