(សេអ៊ូល)៖ អ្វីៗបានដើរលឿនជាងគំរោងហើយដោយពេលនេះ ឧបករណ៍រួមផ្សំមួយចំនួន (Battery) នៃប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD បានមកដល់ប្រទេសកូរ៉េខាងត្បូង តបតាមការអំពាវនាវរបស់ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង និងប្រមុខការពារជាតិអាមេរិកដែលប្តេជ្ញាការពារសន្តិសុខទីក្រុងសេអ៊ូលចំពោះមុខការបង្កហេតុដោយការបាញ់មីស៊ីល ០៤គ្រាប់របស់កូរ៉េខាងជើងកាលពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

ក្រោយពីការបាញ់មីស៊ីលសាកល្បង ០៤គ្រាប់នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលគ្រប់គ្នាមើលឃើញថា ជាការឆ្លើយតបរបស់ទីក្រុងព្យុងយ៉ាងទៅនឹងសមយុទ្ធយោធាដ៏ធំប្រចាំឆ្នាំរវាងអាមេរិក-កូរ៉េខាងត្បូងនោះ ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានធ្វើថ្កោលទោសយ៉ាងខ្លាំង ព្រមទាំងបានសម្រេចភ្លាមៗឲ្យមានការបញ្ជូនឧបករណ៍ពាក់ព័ន្ធនានានៃការតម្លើងប្រព័ន្ធការពារមីស៊ីល THAAD ដែលគ្រោងនឹងដាក់ពង្រាយនៅចុងឆ្នាំ២០១៧នេះមកកាន់កូរ៉េខាងត្បូង ដែលវាអាចនឹងត្រូវបំពាក់កំណត់ហើយ។

ប្រទេសកូរ៉េខាងជើងនាដើមឆ្នាំ២០១៧នេះ ហាក់លេចឡើងនូវបញ្ហាធំៗជាច្រើន ជាពិសេសការធ្វើតេស្តគ្រាប់មីស៊ីលដែលទទួលរងទណ្ឌកម្មយ៉ាងច្រើនពីអន្តរជាតិ ក្នុងនោះមានទាំងចិនដែលជាប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតតែមួយគត់របស់ខ្លួនផងដែរ។ បន្ថែមពីនេះទៀតបញ្ហាធ្វើឃាតលោក គីម ជុងណាំ បងប្រុសលោក គីម ជុងអ៊ុន ក៏បាននិងកំពុងធ្វើឲ្យទំនាក់ទំនងការទូតជាមួយប្រទេសម៉ាឡេស៊ីឈានទៅរកទីបញ្ចប់។ ដោយឡែកជុំវិញការគ្រោងដាក់ពង្រាយ THAAD មុនកំណត់នេះ បានទទួលប្រតិកម្មនិងការព្រមានរួចទៅហើយពីសំណាក់ប្រទេសចិន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី