គ្រឿងផ្សំ៖
- យកមឹកតូចល្មម ១ គីឡូក្រាម
- ស្ករត្នោត ២៥០ ក្រាម

- អំបិលកន្លះស្លាបព្រា
- ទឹកត្រី ១,៣ កូនចានតូច
- ទឹកស្អាតមួយកូនចានតូច

វិធីធ្វើ៖
១/ លាងមឹកឱ្យស្អាតល្អ វះយកភ្នែក និង មាត់ចេញ
២/ ដាក់ស្ករ អំបិល ទឹកត្រី និង ទឹកស្អាតចូលក្នុងឆ្នាំងខ្ទះ រួចហើយលើកដាក់ដាំលើ
ចង្ក្រានភ្លើង។ ពេលក្តៅបន្តិច កូរឱ្យសព្វ រួចភ្លក់ រសជាតិ ឱ្យផ្អែមល្មម។
៣/ ដាក់មឹកចូល ប៉ុន្តែ ហាមកូរ ដាច់ខាត ព្រោះសាច់មឹកអាចដាច់ចេញពីគ្នា ហើយ
ត្រូវប្រើ ស្លាបព្រា ដួសពពុះដែលអណ្តែតលើមឹកចេញ។ រង់ចាំរហូតទឹកដែលរំងាស់
ចម្អិននេះ ចាប់ផ្តើមខាប់បន្តិច។
៤/ ដាក់ចានទទួលទាន ជាការស្រេច។

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian