Samsung Galaxy S6 បានបង្ហាញខ្លួន ហើយកំណែបន្ថែមរបស់វាដែលបំពាក់បច្ចេកវិទ្យាទប់ទល់
នឹងការជ្រាបទឹក ក៏រៀបនឹងត្រូវបានឧទ្ទេសនាមក្នុងពេលដ៏ខ្លីខាងមុខ។

យោងតាមព័ត៌មានដែលទើបតែទទួលបាន Samsung Galaxy S6 Active នឹងមានអេក្រង់ ៥.១អ៊ិន្ឈ៍
រីសូលូសឹន QHD (2560x1440 pixel) ដូចទៅនឹង S6 ។ ស្មាតហ្វូននេះនឹងត្រូវបានបំពាក់ឈីប 8
-core Exynos 7420, RAM 3GB, អង្គចងចាំក្នុង 32GB កាមេរ៉ាក្រោយ ១៦MP ដែលប្រើបច្ចេក
វិទ្យា ISOcell ថ្មីបំផុត។

ទន្ទឹមនឹងនេះ S6 Active ក៏មានចំនុចផ្លាស់ប្ដូរខ្លះ បើធៀបនឹងកំណែធម្មតា ក្នុងនោះ ថ្មរបស់វានឹង
ឡើងដល់ 3.500 mAh ។ Galaxy S6 Active ក៏នឹងមានបណ្ដោយ ទទឹង និងកម្រាស 146,9 x 73,6
x 8,8 mm ខុសពី 143,4 x 70,5 x 6,8 mm នៅលើ S6។

ដូចទៅនឹង Galaxy S5 Active ស្មាតហ្វូន Galaxy S6 Active នេះ ក៏នឹងត្រូវបានបំពាក់បច្ចេកវិទ្យា
ទប់ទល់នឹងការជ្រាបទឹក និងធូលី តាមស្ដង់ដា IP67។ ប៉ុន្តែ បច្ចុប្បន្ន គេនៅមិនទាន់ដឹងថា ក្រុម
ហ៊ុន Samsung នឹងបញ្ចេញលក់ Galaxy S6 Active នៅពេលណានៅឡើយ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Gsmarena