ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ដ៏ល្បី ហើយជានិមិត្ដរូបប្រចាំនៅប្រទេស ហ្វីលីពីន ឈ្មោះ ប៉ាក់គីអៅ បានផ្ដល់ទំនុកចិត្ដយ៉ាងមុតមាំថា រូបលោកនឹងខិតខំប្រឹងប្រែង ជួយជម្រុញ និងលើកស្ទួយ ប្រទេសហ្វីលីពីន ដើម្បីទទួលបានឱកាស ក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្ដិការណ៍បាល់បោះ ពិភពលោក World Cup 2019 ។

ប៉ាក់គីអៅ កាលពីថ្ងៃពុធសប្ដាហ៍មុន បានចេញសេចក្ដីថ្លែងការណ៍ខ្លីមួយ ស្ដីពីការសម្រេចចិត្ដនឹង ចូលរួមធ្វើការដេញថ្លៃ ដណ្ដើមយកទីផ្សារជាម្ចាស់ផ្ទះ ក្នុងរដូវកាល World Cup 2019 ខាងមុខ ដោយលើកឡើងថា គាត់នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាមួយ គណៈប្រតិភូប្រចាំហ្វីលីពីនទាំងអស់ ក្នុងឱកាសការដាក់ចេញថ្លៃ មួយនេះ ហើយគាត់នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជាជាតិ ហ្វីលីពីន ។

ប៉ាក់គីអៅ មិនត្រឹមតែជា កីឡាករប្រដាល់មួយរូបដែលទទួលបានប្រជាប្រិយភាព តែប៉ុណ្ណោះទេ ប៉ុន្ដែទន្ទឹមគ្នានោះផងដែរ កីឡាករក៏ជា អ្នកគាំទ្រវិស័យកីឡាករបាល់បោះ ម្នាក់ផងដែរ ដែលគ្រប់គ្នា កន្លងមកក៏បានដឹងខ្លះហើយ ។

គូសបញ្ចាក់ផងដែរថា ទីផ្សារដេញថ្លៃដែលនឹងធ្វើឡើងនៅប្រទេសជប៉ុន គឺជាការដេញថ្លៃរវាងប្រទេស ហ្វីលីពីន នឹង ប្រទេសចិន ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖thenational