CamNews

បុរសបាញ់គំរាមនគរ បាល ៣៣គ្រាប់ ជឹង ស៊ីណាត ចូលទទួលទោស

ភ្នំពេញ៖ ទីបំផុតបន្ទាប់ពីការតាមស្រាវជ្រាវ និងប្រើគ្រប់យុទ្ធសាស្រ្ត ពីកម្លាំងនគរបាលជំនាញរាជធានីភ្នំពេញ អស់រយៈពេលប្រមាណជា ១០ថ្ងៃ នៅម៉ោង ៧ ៖៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥នេះ បុរសបាញ់គំរាមនគរបាល ៣៣គ្រាប់ ព្រោះរឿងផាកពិន័យរថយន្ត បើកលើសល្បឿន កំណត់ លោក ជឹង ស៊ីណាត បានចូលខ្លួនបំភ្លឺ និងទទួលទោសកំហុសរបស់ខ្លួនហើយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជនបាញ់គំរាមនគរបាលចរាចរណ៍ កក្រើកខេត្តកំពង់ស្ពឺ លោក ជឹង ស៊ីណាត បានចូលខ្លួនមកបំភ្លឺ និងទទួលទោសរបស់ខ្លួនហើយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានឲ្យដឹងផងដែរ ការចូលបង្ហាញខ្លួនរបស់លោក ជឹង ស៊ីណាត បន្ទាប់ពីសមត្ថកិច្ចបានប្រើនូវ យុទ្ធសាស្រ្តជាច្រើន ដើម្បីអន្ទងលួងលោមចិត្តរបស់គេ។ បើតាមលោក ជួន សុវណ្ណ មន្រ្តីនគរបាលបានប្រើយុទ្ធសាស្រ្តតាមរយៈមិត្តភក្តិរបស់លោក ជឹង ស៊ីណាត ដោយប្រើយុទ្ធសាស្រ្តអប់រំចិត្តសាស្រ្ត ហើយពន្យល់តាមច្បាប់ថា ទោសទណ្ឌនៃការបាញ់នេះ បើចូលខ្លួនទទួលស្គាល់នូវទោសកំហុស នឹងអាចធូរស្រាលជាងការគេចវេស ។

បន្ទាប់ពីមានការពន្យល់ទាំងចិត្តសាស្រ្ត និងផ្លូវច្បាប់ ទើបលោក ជឹង ស៊ីណាត ចូលបំភ្លឺនាព្រឹកនេះតែម្តង ហើយ កម្លាំងនគរបាលរាជធានីភ្នំពេញ កំពុងទាក់ទងទៅកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ទីកន្លែងកើតហេតុ មកទទួលជន បង្កការបាញ់បោះអនាធិបតេយ្យរូបនេះ ទៅកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី។ នេះបើតាមការបញ្ជាក់ របស់លោកស្នងការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ នៅបានបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃជនបង្កនេះ បានបាញ់អនាធិបតេយ្យ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ជាតិ កម្លាំងនគរបាល មិនបានព្រងើយកន្តើយនោះទេ ពោលបានសស្រាក់សស្រាំ តាមស៊ើបអង្កេតជាជំហ៊ាន រហូត ស្វែងរកឃើញអត្តសញ្ញាណ និងប្រើចិត្តសាស្រ្តលួងលោមជាច្រើនទៀត ដើម្បីជនបង្កឈប់លាក់ខ្លួន និងចូលខ្លួន មកទទួលកំហុស។

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានឲ្យដឹងបន្ថែមថា មុនពេលកើតហេតុ ជនបាញ់បោះសេរីខាងលើនេះ បាន ធ្វើដំណើរមកពីដើរលេង នៅគិរីរម្យ  ហើយពេលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ជួបនគរបាលចរាចរណ៍  ដែលដាក់គោលដៅ ត្រួតពិនិត្យច្បាប់ចរាចរណ៍ ហើយធ្វើការផាកពិន័យ នៅពេលដែលជននេះ បើកលើសល្បឿន កំណត់ពេលនោះ បានធ្ចើឲ្យឈ្មោះជឹង ស៊ីណាត ដែលស្រវឹងផងនោះ ខឹង ហើយ បានដកកាំភ្លីងខ្លី បាញ់អស់ពីរបង់ ដោយបាញ់ម្តងអស់១៦គ្រាប់ ។

លោកស្នងការបន្ថែមថា ឈ្មោះជឹង ស៊ីណាត  មិនមានតួនាទី ជាមន្រ្តីរាជការនោះទេ គឺជាអ្នករកស៊ីធម្មតាតែប៉ុណ្ណោះ។

បច្ចុប្បន្នសមត្ថកិច្ច បាននិងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្ត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ លោក ជឹង ស៊ីណាត ដែលជិះរថយន្តមែកសឺ ដេសទំនើបពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-2229 បានបាញ់ចំនួន ៣៣គ្រាប់ គំរាមនគរបាលចរាចរណ៍ ព្រោះផាកពិន័យ បើកបរលើសល្បឿនកំណត់ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ សុពណ៌ទេព ក្រុង ច្បារមន ខេត្ដកំពង់ស្ពឺ ។

នាយផ្នែកនគរបាលចរាចរណ៍ផ្លូវគោក ខេត្ដកំពង់ស្ពឺ លោកលី ចាន់ថន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺ ៨នាក់ ដាក់កម្លាំងត្រួតពិនិត្យការធ្វើចរាចរណ៍នៅកន្លែងកើតហេតុ។ លុះ ដល់វេលាម៉ោងជាង១០ ស្រាប់តែមានរថយន្ដស៊េរីទំនើបម៉ាកមែក សឺដេស ពណ៌ខ្មៅរបស់ ជឹង ស៊ីណាត បើកបរ ក្នុង ពីខេត្ដព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ ក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ដោយឃើញការបើកបរ លើសល្បឿនកំណត់ ដែលក្នុងទីប្រជុំជន កំណត់ត្រឹម៣០ទៅ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះ  មន្ដ្រីនគរបាល ចរាចរណ៍ ក៏បានចេញស្ទាក់ ហើយធ្វើការអប់រំ និង ផាកពិន័យ ចំនួន ១២.០០០រៀល។ ដោយការខឹងសម្បានឹង ការផាកពិន័យនេះ បន្ទាប់ពីបើករថយន្តចេញបានប្រមាណ ២ម៉ែត្រ មនុស្សនៅក្នុងរថយន្ត ដែលកាលនោះគេមិន ទាន់ស្គាល់អត្តសញ្ញាណថាជានរណានៅឡើយនោះ បានទាញកាំភ្លើងស៊េរីទំនើបមកបាញ់រហូតអស់ពីបង់គឺចំនួន ៣៣គ្រាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង៕

ផ្ដល់សិទ្ធដោយ ៖ ដើមអ​ម្ពិល