CamNews

ភ្នំពេញ ៖ ប្រកួតជ្រើសរើសជើងឯក​ កីឡាទូកប្រពៃណី និងទូកកានូ-កាយ៉ាក់

នៅថ្ងៃទី២៤ ដល់៣០កញ្ញា ខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡានឹងរៀបចំការប្រកួត
ជ្រើសរើសជើងឯក កីឡាទូកប្រពៃណីនិងទូកកានូ-កាយ៉ាក់មួយ នៅតាមដងទន្លេសួនច្បារ
ក្រុងតាខ្មៅខេត្តកណ្តាល។

ទំព័ររបស់គណកម្មធិការអូឡាំពិកកម្ពុជា បានអោយដឹងថា សកម្មភាពនៃការប្រណាំងនេះ
គឺមានជារៀងរាល់ឆ្នាំ លើកលែងតែកាលពីឆ្នាំ២០១១ កន្លងទៅមិនបានរៀបចំឡើយដោយ
សារកត្តា ទឹកជំនន់។

ដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការប្រកួត ជ្រើស
រើស ជើងឯកកីឡាទូកប្រពៃណី និង ទូក កានូ-កាយ៉ាក់ បានឲ្យដឹងថា ការ​ប្រកួត​នោះ​ មាន​
ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​បុរស​-​នារី​ចំណុះ​២២​នាក់​ប្រកួត​លើ​ ចម្ងាយ​ ១.០០០​ម៉ែត្រ និង
ប្រកួត​លើ​ចម្ងាយ​៥០០​ម៉ែត្រ។ ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ចំណុះ​១២​នាក់​បុរស​-​នារី​ប្រកួត​
លើ​ចម្ងាយ ៥០០​ម៉ែត្រ និង ចម្ងាយ ១.០០០​ម៉ែត្រ។

ផ្សេងពីនេះផងដែរក៏មាន​ការប្រណាំង​ទូក​កា​នូ​ចំណុះ ១ នាក់​លើ​ចម្ងាយ ២០០​ម៉ែត្រ ទូក​កា
​យ៉ាក់​ចំណុះ ១​នាក់​ និង ២ នាក់​ចម្ងាយ ២០០​ម៉ែត្រ។ ឯមួយ​វិញ្ញាសា​ទៀត​​​គឺ​ការប្រណាំង​
ទូក ​កា​នូ​ចំណុះ ១ នាក់​លើ​ចម្ងាយ​៥០០ ម៉ែត្រ និង​ទូ​កា​យ៉ាក់​ចំណុះ​ម្នាក់ និង ២​នាក់​លើ​
ចម្ងាយ ៥០០​ ម៉ែត្រ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ nocc