មន្រ្តីការិយាល័យ ស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា FBI បាននិយាយថា បុរសម្នាក់ត្រូវបានចាប់
ខ្លួន ដោយជាប់ពាក់ព័ន្ធជាមួយនឹង សំបុត្រពីរច្បាប់ ដែលគេសង្ស័យថា មានជាតិពុលខ្ពស់ ដែល
បានផ្ញើទៅ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងសមាជិកព្រឹទ្ធសភាមួយរូបទៀត។

យោងតាមគេហទំព័រ The Guadian បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៣ថា ភាព
តានតឹង បានឈានដល់កម្រិតខ្ពស់ នៅក្នុងទីក្រុង វ៉ាស៊ីនតោន ទំាងនៅសេតវិមាន និងសភា
បន្ទាប់ពីសំបុត្រជាច្រើនច្បាប់ ត្រូវបានគេរំារំាងមិនឲ្យ ចូលដល់សេតវិមាន។ បើតាមការធ្វើតែស
សាកល្បងដំបូង បានបង្ហាញថា សំបុត្រដែលផ្ញើទៅលោក អូបាម៉ា និងសមាជិកព្រឹទ្ធសភាមួយរូប
ទៀតនោះ គឺបានផ្ទុកនូវជាតិពុលកម្រិតខ្ពស់ រីសិន (Ricin) ផងដែរ។

ភ្នាក់ងារពិសេសរបស់ FBI ទទួលបន្ទុកស៊ើបអង្កេត លោក ដេនីល ម៉ាក់មូលេន បាននិយាយថា
បុរសម្នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងការផ្ញើសំបុត្រ ដែលមានជាតិពុលនេះ។

សារព័ត៌មាន បានដកស្រង់សម្តីទីភ្នាក់ងារ FBI ម្នាក់ ដែលបានបញ្ជាក់ដាច់ដោយឡែកពីគ្នាថា ជន
សង្ស័យដែលត្រូវបានចាប់ខ្លួននោះ ឈ្មោះ ភូល ខេវិន ឃឺតទីស អាយុ ៤៥ឆ្នាំ រស់នៅរដ្ឋ មីស៊ីស៊ីភី
សហរដ្ឋអាមេរិក ហើយសំបុត្រដែលបានផ្ញើទៅលោក អូបាម៉ា គឺត្រូវបានគេគេបង្អាក់ទុក នៅការិ
យាល័យមួយ នៅឆ្ងាយពីសេតវិមាន ដែលជាកន្លែងដែលសំបុត្រទំាងអស់ សម្រាប់ផ្ញើទៅប្រធានា
ធិបតី នឹងត្រូវឆ្លងកាត់ដំណើរការ ពិនិត្យយ៉ាងតឹងតែង។

សំបុត្រដែលសង្ស័យថា មានជាតិពុលនោះ បានមកដល់សេតវិមាន កាលពីថ្ងៃអង្គារ ហើយក៏ជាថ្ងៃ
ដូចគ្នាដែល សំបុត្រមួយច្បាប់ទៀត ក៏ត្រូវបានគេផ្ញើជូន សមាជិកព្រឹទ្ធសភាអាមេរិក លោក រ៉ូជ័រ វិក
ឃ័រ ហើយក៏ត្រូវបានរារំាង នៅបន្ទប់សំបុត្រនៅសភា ចំណែកសមាជិកព្រឹទ្ធសភា មួយរូបទៀតគឺ
លោក រីឆាដ ស៊ីលប៊ី ក៏ត្រូវបានគេស៊ើបអង្កេតផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ក៏បានទទួល
សំបុត្រសង្ស័យ មួយច្បាប់ដែរនោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល